ព័ត៌មាន
បទពិសោធ និងអនុសាសន៍របស់កម្ពុជាលើកឡើងក្នុងសន្និសីទពិភពលោកលើប្រធានបទ “បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព ត្រូវបានទទួលការសាទរ និងគាំទ្រយកជាគំរូ
សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ ក្រោមប្រធានបទ “បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability)” ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំ អង្គទូតបរទេសប្រចាំសាធារណរដ្ឋកូរ៉េ អ្នកជំនាញអន្តរជាតិក្នុងវិស័យទេសចរណ៍ និងក្រុមហ៊ុនឯកជនជាច្រើននាក់។

ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកបទពិសោធនៃការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសក្នុងបរិបទដែលកម្ពុជាបានឆ្លងកាត់នូវសម័យកាលដ៏ល្វីងជូរចត់ និងសែនពិបាករហូតដល់បានទទួលនូវសុខសន្តិភាពដ៏ពេញលេញ ដែលកម្ពុជាបានឆ្លុះបញ្ចាំងដល់ពិភពលោកពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងសន្តិភាព និងទេសចរណ៍ ដូចពាក្យស្លោកប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព”។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាការរក្សានូវនិរន្តភាពជារឿងដ៏ពិបាកតែអាចសម្រេចតាមរយៈសកម្មភាពរួមគ្នាជាក់ស្តែងដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកជាអនុសាសន៍ចំនួន៤ ដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងក្នុងសុន្ទរកថាគន្លឹះ។ បទពិសោធ និងអនុសាសន៍ដែលបានលើកឡើងដោយឯកឧត្តមរដ្ឋមន្រ្តី ត្រូវបានទទួលការសាទរគំាទ្រ និងត្រូវបានយកជាកម្មវត្ថុនៃគំនិតពិភាក្សាក្នុងសនិ្នសីទកម្រិតអន្តរជាតិដែលគំាទ្រដោយអង្គការសហប្រជាជាតិទេសចរណ៍ (UNWTO)៕



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់