Connect with us

ព័ត៌មាន

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក ណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកលើកដែកបានផ្តល់នូវមតិណែនាំ ក៏ដូចជាការលើកទឹកចិត្តដល់បងប្អូនយុវជនទាំងអស់ ត្រូវបន្តរក្សាស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំជាធ្លុង មួយ ព្រោះថាស្មារតីសាមគ្គីភាពនេះហើយ គឺជាកម្លាំងរស់ដ៏មានឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា ។

ការជំរុញបែបនេះក្នុងខណះជាអធិបតីក្នុងពិធីបើក កម្ម វិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្ស ប្រជា ជនកម្ពុជា ឃុំព្រែកទន្លាប់ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៦​នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក លើកដែកខេត្តកណ្តាល។ដោយសមាសភាពបេក្ខជនឈរឈ្មោះចំនួន ១១នាក់។ រីឯសមាជិកយុវជនគណបក្សឃុំដែលជាអង្គបោះឆ្នោតនោះ ចំនួន ៣១៨នាក់។

ឯកឧត្តម ឯកឧត្តម ហេង រតនា សមាជិកគណៈ កម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លើកដែកមានប្រសាសន៍ថា ព្រឹត្តិការណ៍នាថ្ងៃនេះ មិនត្រឹមតែជាការបំពេញតាមរចនាសម្ព័ន្ធបក្សប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីកម្មដ៏រស់រវើកមួយ ដែលស្តែងឱ្យឃើញពីការផ្តល់ឱកាស និងការទុកចិត្តខ្ពស់របស់គណបក្ស ទៅលើសក្តានុពលរបស់យុវជន។ ការបោះឆ្នោតនេះ ធ្វើឡើងក្នុងគោលបំណងជ្រើសរើសថ្នាក់ដឹកនាំយុវជនជំនាន់ក្រោយ ដែលមានទាំងសមត្ថភាព គុណធម៌ ភាពវៃឆ្លាត និងស្មារតី លះបង់ខ្ពស់ ដើម្បីមកបន្តវេនដឹកនាំ ផ្សារភ្ជាប់ទំនាក់ទំនង និងបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនបងប្អូនប្រជា ពលរដ្ឋ ក៏ដូចជាយុវជននៅក្នុងមូលដ្ឋានឱ្យកាន់តែរីក ចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះ យុវជនគ្រប់រូបត្រូវចេះដុស ខាត់សមត្ថភាព ប្រើប្រាស់ចំណេះដឹង ក៏ដូចជាថាមពលយុវវ័យប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ក្នុងការចូលរួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងមូលដ្ឋាន និងត្រូវខិតខំតាំងខ្លួនជាគំរូដ៏ល្អ ប្រកបដោយគុណធម៌ក្នុងការបំពេញភារកិច្ច ដើម្បីបម្រើប្រជាជនដោយភាពស្មោះ ត្រង់ និងការទទួលខុសត្រូវខ្ពស់បំផុត។

ក្នុង​ឱកាសនេះ​ ឯកឧត្តមក៍បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំកម្មវិធី ព្រមទាំងសមាជិក សមាជិកាយុវជនទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមគោល ការណ៍ មានតម្លាភាព និងពោរពេញដោយបរិយាកាសប្រជា ធិបតេយ្យយ៉ាងពិតប្រាកដ ។

សូមជម្រាបថា យុវជនគណបក្សស្រុកសរុបចំនួន ១០ .៨០២នាក់ ស្រី ៥,៧៥២នាក់ (សមាជិកដែលមានទិន្នន័យក្នុងប្រព័ន្ធ) ទន្ទឹមនឹងនេះគណបក្សស្រុកបានសហការជាមួយគណបក្សឃុំរៀបចំដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំ ផ្តោតលើយុវជនមានសមត្ថភាព ស្អាតស្អំ ទទួលបានការគាំទ្រពីប្រជាជនស្រលាញ់ពេញចិត្តទុកចិត្តដើម្បីដឹកនាំការងារយុវជនរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងឃុំ។ ដោយគណកម្មាធិការអចិន្ត្រៃយ៍គណបក្សស្រុកបានកំពុងតែដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ ដឹកនាំយុវជនគណបក្សឃុំទាំង ៧ឃុំ ទូទាំងស្រុកចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ៕​អត្ថបទ.ភារម្យ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia