ព័ត៌មាន
ឯកឧត្តម អ៊ុំ រាត្រី៖ ច្រកព្រំដែនអន្តរជាតិខេត្តបន្ទាយមានជ័យ សម្រេចបើកម៉ោង៩ព្រឹក-បិទម៉ោង៤ល្ងាច បន្ទាប់ពីភាគីថៃប្រកាសបើកម៉ោង៨ព្រឹក-បិទម៉ោង៤ល្ងាច ដោយឯកតោភាគី
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ BTV ឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្រោយភាគីថៃបានសម្រេចអត្តនោម័តបិទច្រកព្រំដែនកាលពីម្សិលមិញ, នៅថ្ងៃនេះភាគីថ្ងៃបានសម្រេចឱ្យបើកច្រកព្រំដែនអន្តរជាតិនៅខេត្តបន្ទាយមានជ័យ គឺបើកម៉ោង ៨ ព្រឹក និងបិទម៉ោង ៤ ល្ងាច ប៉ុន្តែកម្ពុជាបានសម្រេចបើកម៉ោង ៩ និងបិទម៉ោង ៤ ដូចគ្នា។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា នៅថ្ងៃនេះច្រកតំបន់បឹងត្រកួន និងម៉ាឡៃ ភាគីថៃបានបិតហើយនៅម៉ោង ១២ ថ្ងៃត្រង់នេះ។ ចំណែកច្រកអន្តរជាតិនឹងបិតម៉ោង ៤ រសៀលនេះ ខណៈភាគីថៃបានបើកកាលពីព្រឹក ម៉ោង ៨ ព្រឹក ចំណែកកម្ពុជាបានអនុញ្ញាតឱ្យបើកនៅម៉ោង ៩ ព្រឹក។
ឯកឧត្តមបានថ្លែងថា៖«ចង់បញ្ជាក់ថាច្រកអន្តរជាតិ ថៃ សម្រេចបើកម៉ោង ៨ ព្រឹក និងបិទម៉ោង ៤ ល្ងាច ប៉ុន្តែយើងសម្រេចបើកម៉ោង ៩ និងបិទម៉ោង ៤ ល្ងាចដូចគ្នា។ ប៉ុន្ដែច្រកតំបន់ ថៃ សម្រេចបើកម៉ោង ៨ ហើយបិទម៉ោង ១២ ថ្ងៃត្រង់។ ចំណែក កម្ពុជាយើងសម្រេចបើកម៉ោង ៩ ហើយបិទម៉ោង ១២ ដូចគ្នា»។
សូមបញ្ជាថាថា នៅម៉ោង ៩ ព្រឹកថ្ងៃអាទិត្យ ទី៨ ខែមិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកទ្វារឱ្យពលរដ្ឋប្រទេសទាំងពីរឆ្លងកាត់ឡើងវិញ បន្ទាប់ពី ភាគីថៃ បានសម្រេចកែសម្រួលពេលវេលាបិទ-បើក ច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់ ជាឯកតោភាគីដោយបើកចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ។
គួររម្លឹកថា ខេត្តបន្ទាយមានជ័យមានច្រកព្រំដែនចំនួន ៤ ក្នុងនោះច្រកអន្តរជាតិ២រួមមាន៖ ទី១.ច្រកទ្វាររអន្តរជាតិប៉ោយប៉ែតសម្រាប់ភ្ញៀវចេញ-ចូល, ទី២.ច្រកទ្វារអន្តរជាតិស្ទឹងបត់សម្រាប់រថយន្តដឹកទំនិញចេញ-ចូល។ ដោយឡែកច្រកទ្វារតំបន់ព្រំដែនមានចំនួន ២ រួមមាន៖ ទី១.ច្រកម៉ាឡៃស្ថិតស្រុកម៉ាឡៃ និងទី២.ច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនស្ថិតស្រុកថ្មពួក៕



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់