ព័ត៌មាន
គណៈកម្មាធិការវិនិយោគ៖ រាជរដ្ឋាភិបាលកំពុងបន្តកែលម្អបរិស្ថានវិនិយោគ និងធុរកិច្ចឱ្យកាន់តែប្រសើរ
គណៈកម្មាធិការវិនិយោគកម្ពុជា លើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការកែលម្អបរិស្ថានវិនិយោគ និងធុរកិច្ច នៅកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញការវិនិយោគ សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារ។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍ កន្លងមកនេះ បានអញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបាឋកថាស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ កម្មវិធី បាឋកថានេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម តឹម អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ, សាស្ត្រាចារ្យ បុគ្គលិក សិស្ស និស្សិត នៃវិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រប្រមាណ៨០នាក់។
ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនដោយសង្ខេប អំពីកត្តានៃការវិនិយោគបរទេស, តួនាទីភារកិច្ច និងរចនាសម្ព័ន្ធ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តន៍ច្បាប់នេះ, ការលើកទឹកចិត្តវិនិយោគ ប្រកបដោយ ភាពទាក់ទាញ, និងស្ថានភាពបច្ចុប្បន្ននៃការវិនិយោគក្នុងវិស័យផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អគ្គលេខាធិការរង ក៏បានលើកឡើងពីកំណើននៃការវិនិយោគក្នុងឧស្សាហកម្មថ្មីៗជាច្រើន ដែលប្រើបច្ចេកវិទ្យាទំនើប និងបង្កើតតម្លៃបន្ថែមខ្ពស់ជាងមុន ដែលការណ៍នេះ អាចជាមូលដ្ឋានសម្រាប់ប្អូនៗសិស្ស និស្សិត គិតគូរអំពីការតម្រែតម្រង់ជំនាញរបស់ខ្លួន ឱ្យស្របតាមតម្រូវការ ទីផ្សារជាក់ស្តែង។
លោក ហៀន សុប៉ូលីន ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសគណៈកម្មាធិការវិនិយោគ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានធ្វើបទបង្ហាញ អំពីការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយបានផ្តល់នូវ ព័ត៌មានពិស្តារជាច្រើន ជាពិសេសការលើកឡើងអំពីតួនាទីដ៏សំខាន់ នៃកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្នុងការចូលរួមធ្វើ ពិពិធកម្មឧស្សាហកម្ម, ការធ្វើពិពិធកម្មប្រភពទុនវិនិយោគ និងទីផ្សារនាំចេញជាដើម៕អត្ថបទ៖ សុន រ៉ាឌី







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់