ព័ត៌មាន
សម្តេចធិបតីអំពាវនាវសហគមន៍អន្តរជាតិផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ កសាងសមត្ថភាពអភិរក្សសមុទ្រ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបែបនេះក្នុងឱកាសសម្តេចអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតីបានថ្លែងថា ពិភពលោកត្រូវតែធានាថា គ្មានប្រជាជាតិណាមួយត្រូវបានមើលរំលងក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារមហាសមុទ្រ។ មហាសមុទ្រគ្មានសំឡេង វាពឹងផ្អែកលើប្រទេសទាំងអស់! អ្វីដែលយើងធ្វើថ្ងៃនេះនឹងកំណត់ថា តើមហាសមុទ្រនៅតែអាចចិញ្ចឹម និងការពារយើងនៅថ្ងៃស្អែក ឬក៏ក្លាយទៅជាការបំផ្លិចបំផ្លាញដ៏ធំសម្បើមនៃភាពអសកម្មរបស់យើង។
ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើសកម្មភាពសហការ និងការពារ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យមានសកម្មភាពក្លាហាន រួបរួម និងម៉ឺងម៉ាត់ដើម្បីសមុទ្រ ដើម្បីប្រជាជនយើង និងមនុស្សជំនាន់ក្រោយផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់