ព័ត៌មាន
TOP STORY | សម្តេចធិបតី ចំអកឲ្យជនមួយក្តាប់តូចដែលស្រែកក្តែងៗថាស្នេហាជាតិដល់ពេលប្រទេសជាតិមានគេគំរាមកំហែងបែរជាខិតខំជួយគេទៅវិញ
ផ្ញើសារពីប្រទេសបារំាងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចំអកឲ្យក្រុមប្រឆាំងមួយចំនួនដែលកំពុងរត់ចោលស្រុក ដែលស្រែកក្តែងៗថាខ្លួនជាអ្នកស្នេហាជាតិខ្លាំងនោះ ប៉ុន្តែដល់ប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីប្រទេសដទៃ បែរជាក្រុមទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេង ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ។
តាមរយៈបណ្តាញសង្គមសម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាសូមបងប្អូនជនរួមជាតិជួយគិត «មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែររជាអ្នកនយោបាយទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើង និងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?»
តាមរយៈសំណេរនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានឲ្យបងប្អូនជនរួមជាតិ ធ្វើការគិតពិចារ ណាផងដែរ ដោយសម្តេចបានបញ្ជាក់ថា«សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ»។
ក្រោយពីកម្ពុជា និងថៃមានការប្រឈមមុខដាក់គ្នា រយៈពេលប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញក្រុមប្រឆាំងមួយចំនួន ដែលបច្ចុប្បន្នកំពុងរត់ចោលស្រុក បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃបំភ្លើស ក្នុងគោលបំណងគេងចំណេញនយោបាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាល ដោយមិនគិតអំពីផលប៉ះពាល់ដល់ប្រទេសជាតិខ្លួននោះឡើយ ជាក់ស្តែងនាពេលថ្មីៗនេះ មានបុគ្គលខ្លះពាក់សណ្ឋានជាទាហានបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនឹងកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅព្រំដែន។ តែយ៉ាងណាក៏ដោយបុគ្គលរូបនោះ និងបក្សពួកត្រូវបានអាជ្ញាធរកំពុងស្វែងរកចាប់ខ្លួន។
ទាក់ទងនឹងបុគ្គលដែលស្លៀកពាក់ឯកសណ្ឋានយោធា ហើយបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងកងទ័ពនេះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា«ជាអំពើក្បត់ជាតិ»។ តាមរយៈបណ្តាញសង្គមផងដែរនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសង្កត់ធ្ងន់ថា «អំពើក្បត់ជាតិគឺបែរបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ»។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថាប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ៖ បាន ចក់

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត