ព័ត៌មាន
រយៈពេល៥ខែ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកើនដល់ជាង ២៥ពាន់លានដុល្លារ
ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជាង ២៥ ពាន់លាន ដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ១២ ពាន់លានដុល្លារ ដោយទីផ្សារអាមេរិកឈរក្នុងលំដាប់ ទី១ នៃការស្រូបយកទំនិញរបស់កម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ៥ ខែ ឆ្នាំ២០២៥នេះ, ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ២៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៨ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ជិត ១២ ពាន់លានដុល្លារ កើនឡើងជាង ១៧ភាគរយ ខណៈការនាំចូល មានទឹកប្រាក់ជាង ១៣ពាន់លានដុល្លារ កើនឡើងជិត ២០ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នំា២០២៤។
ជុំវិញការនាំចេញទំនិញនេះ, ទីផ្សារដែលគាំទ្រទំនិញសំខាន់ៗរបស់កម្ពុជារួមមាន៖ សហរដ្ឋអាមេរិកមានទឹកប្រាក់ជាង ៤ ៣០០ លានដុល្លារ កើនឡើង ២៧ ភាគរយ, វៀតណាម មានទឹកប្រាក់ជាង ២ ០០០ លានដុល្លារ កើនឡើង ៨ ភាគរយ, ចិន ៦៣៤ លានដុល្លារ ថយចុះបន្តិចបន្តួច, ជប៉ុនជាង ៦៣៥ លានដុល្លារ កើន ១៩ ភាគរយ, កាណាដា ជិត ៥០០ លានដុល្លារ កើនឡើង ២៦ ភាគរយ, ចក្រភពអង់គ្លេស ជិត ៤០០ លានដុល្លារ កើនជាង ១៥ ភាគរយ, អេស្បាញ ៤១៤ លានដុល្លារ កើនជិត ១៩ ភាគរយ, អាល្លឺម៉ង់ ៣៦៩ លានដុល្លារ កើន ១០ ភាគរយ, ហូរឡង់ ៣៥៨ លានដុល្លារ កើនជិត ៤០ ភាគរយ, បារាំង ១៨៦ លានដុល្លារ កើន ១៦ ភាគរយ, បែលហ្សិក ១៥១ លានដុល្លារ កើន ៣ ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នំា២០២៤ ក្រៅពីនេះកម្ពុជានៅមាន ទីផ្សារសំខាន់ៗជាច្រើនទៀត ដែលបានកំពុងគាំទ្រដល់ការនាំចេញ។
ចំពោះទំនិញនាំចេញសំខាន់ៗក្នុងរយៈពេល ៥ខែ នេះរួមមាន៖ ការរនាំចេញសម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជិត ២ ៧០០ លានដុល្លារ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមិនធ្វើពីក្រណាត់ជាង ១ ៥០០ លានដុល្លារ, ស្បែក ជើង ស្រោមជើង ៨៤២ លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើ ៩៣៨ លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ៨៨០ លានដុល្លារ, ធញ្ញជាតិ ជាង ៨០០ លានដុល្លារ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ៥៨៦ លានដុល្លារ, គ្រឿងសង្ហារឹម ជិត ៥០០ លានដុល្លារ, បន្លែបរិភោគបាន ជិត ៤០០ លានដុល្លារ ក្រៅពីនេះក៏មានប្រភេទទំនិញជាច្រើន បាននិងកំពុងគាំទ្រដល់កំណើននៃការ នាំចេញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត