ព័ត៌មាន
វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ TVET ធំៗទាំង៣ នៅខេត្តបាត់ដំបង ត្រៀមខ្លួនរួចរាល់ក្នុងការសហការគ្នារៀបចំ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥
បាត់ដំបង៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (RPITSB) និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការគ្នា រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅបរិវេណវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។
លោក សុខ គុណ នាយករងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានឱ្យដឹងថា៖ «វិទ្យាស្ថានយើងខ្ញុំត្រៀមរួចរាល់ហើយក្នុងការសហការគ្នា រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែមិថុនានេះ ដែលនឹងមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជនស.ស.យ.ក. យុវជនកាយឫទ្ធិ សរុបប្រមាណ ៧ ៦២៥ នាក់»។
លោកបានបន្តថា ឱកាស TVET Day លើកទី៨នេះ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងនឹងរៀបចំការតាំងបង្ហាញស្នាដៃរបស់សិស្ស និស្សិតមួយចំនួនដូចជា៖ ស្នាដៃជំនាញកែច្នៃបន្លែផ្លែឈើ ស្នាដៃជំនាញតបណ្ដាញអគ្គិសនីក្នុងអគារ ស្នាដៃជំនាញសរសេរកូដ ឬ Graphic Design និងគ្រឿងបម្លាស់រថយន្តជាដើម។
លោកនាយករងវិទ្យាស្ថាន NVIB បានបង្ហាញការយល់ឃើញថា TVET Day ជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។ ម្យ៉ាងទៀត TVET Day ក៏ជាឱកាសបង្ហាញដល់យុវជនដែលមិនទាន់ចាប់យកជំនាញឱ្យមានមូលដ្ឋានច្រើន និងកាន់តែច្រើនក្នុងការសម្រេចចិត្តជ្រើសរើសការសិក្សាជំនាញណាមួយ ដែលពួកគេគិតថាជាទុនកសាងជីវភាពទៅថ្ងៃអនាគត។
លោក សុខ គុណ ក៏បានអំពាវនាវដល់សិស្សានុសិស្ស និស្សិត យុវជន ប្រជាពលរដ្ឋទូទៅ សូមចូលរួមក្នុងកម្មវិធី TVET Day នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ឱ្យបានច្រើនកុះករ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥៧ ភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខាងលិចរង្វង់មូលនាង រំសាយសក់ ១៥០០ម៉ែត្រ (ផ្លូវទៅភ្នំសំពៅ)៕







-
ព័ត៌មាន6 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន7 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន7 days agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ