ព័ត៌មាន
ប្រមុខគណបក្សកាន់អំណាច៖ គណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់ដំណាក់កាលទាំងអស់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់ដំណាក់កាលទាំងអស់ ហើយមួយវិញទៀត គឺជាគណបក្សដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារជាតិ ការកសាង និង ថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម។

ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនិកម្ពុជា (២៨មិថុនា ឆ្នាំ១៩៥១-២៨មិថុនាឆ្នាំ២០២៥) ដែលបានធ្វើឡើងនៅវិមាន៧មករា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងមិនរត់ ចោលបងប្អូនប្រជាពលរដ្ឋខ្មែរនោះឡើយ ផ្ទុយទៅវិញមានតែបន្តដឹកនាំបងប្អូនប្រជាពលរដ្ឋឆ្ពោះទៅកាន់ភាពរុងរឿង និងរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការសម្រេចបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសអស់រយៈពេលជាង៤៦ឆ្នាំមកនេះ គឺដោយសារតែគណបក្សមានភាពត្រឹមត្រូវខាងនយោបាយគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ហើយបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជនកម្ពុជា ពោលគឺហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ដែលបានធ្វើឲ្យប្រជាជនស្រលាញ់ និងជឿជាក់មកលើគណបក្សរហូតដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ និងម៉ត់ចត់ ហើយមួយវិញទៀតមានជួរមន្រ្តីដែលស្មោះត្រង់ មានសម្ថភាព គុណធម៌ និងសីលធម៌។
មួយវិញទៀតគណបក្សប្រជាជនកម្ពុជាមានការគិតគូរយ៉ាងម៉ត់ចត់ល្អិនល្អន់ ក្នុងការកសាងជំនាន់ ដែលត្រូវបន្តវេនប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ គ្មានការរង្គោះ រង្គើនោះឡើយ៕
អត្ថបទ៖ បាន ចក់
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត