ព័ត៌មាន
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ នគរបាលត្រៀមលក្ខណៈខ្ពស់រួចរាល់ រងចាំតែបទបញ្ជារពីថ្នាក់ដឹកនាំ ក្នុងការទៅកម្ទេចខ្មាំងឈ្លានពានទឹកដីកម្ពុជា
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីគោលជំហរមុខមាំសម្រាប់ចេញអន្តរាគមន៍ជាកម្លាំងជួរក្រោយ នៅឡើយរងចាំតែពេលមានបទបញ្ជារពីថ្នាក់ដឹកនាំប៉ុណ្ណោះ ក្នុងការទៅកម្ទេចខ្មាំងសត្រូវសៀម ដែលមានមហិច្ចតាឈ្លានពានដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជា ។
ការប្រកាសពីគោលជំហរមុខមាំ និងត្រៀមលក្ខណៈជាស្រេចរបស់លោកឧត្តមសេនីយ៍ស្នងការ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលទូទាំងរាជធានី និងត្រួតពិនិត្យយុទ្ធោបករណ៍ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីកម្លាំងនគរបាលជាច្រើនពាន់នាក់ផងដែរ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ ។
លោកឧត្តមស្នងការ ក៏បានបង្ហាញការគាំទ្រចំពោះយន្តការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទាំងការដោះស្រាយតាមរបៀបការទូត និងតាមរបៀបយន្តការច្បាប់អន្តរជាតិផង ជាមួយភាគីថៃដែលមានមហិច្ចតាឈ្លានពានទឹកដីកម្ពុជា ។
តាមនាងឱ្យកម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ស្នងការ បានប្តេជ្ញាខ្ពស់ និងមុខមាំបំផុត ចំពោះការចូលរួមការពារដែនអធិបតីភាពទឹកដីរបស់កម្ពុជា ពីជនឈ្លានពានទាំងឡាយណាដែលមានបំណងចង់បានទឹកដីរបស់កម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ក៏កម្លាំងនគរបាលទាំងអស់ ហ៊ានពលីកម្មដោយជីវិត ដើម្បីការពារជាតិ និងប្រជាជន ៕ លីហេង

















-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ