ព័ត៌មាន
បក្សនយោបាយ និងមហាជនគាំទ្រការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពីជនគប់គិតបរទេសមកបំផ្លាញខ្មែរ
បណ្ដាគណបក្សនយោបាយ ក៏ដូចជាមន្ត្រីរាជការ និងមហាជនជាប្រជាពលរដ្ឋខ្មែរ បានបង្ហាញការគាំទ្រ ចំពោះគំនិតផ្ដួចផ្ដើមបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ឱ្យរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ពីបុគ្គលជ្រុលនិយម ដែលគប់គិតជាមួយបរទេសធ្វើសកម្មភាពបំផ្លាញជាតិខ្មែរ បំផ្លាញផលប្រយោជន៍ជាតិ។

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ក៏ដូចជាមន្ត្រីរាជការបម្រើការងារជូនពលរដ្ឋនៅតាមមូលដ្ឋាន បានបង្ហាញនូវការគាំទ្រទាំងស្រុង ទៅលើវិសោធនកម្មច្បាប់ដើម្បីឱ្យមានការដកហូតសញ្ជាតិពីបុគ្គលជ្រុលនិយមដែលជាជនជាតិខ្មែរ។ ការចេញគាំទ្រជាបន្តបន្ទាប់ ពីគណបក្សនយោបាយ ក៏ដូចជាមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានសញ្ជាតិជាខ្មែរនេះ ក៏ស្របពេលដែល ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គពិភាក្សាលើសេចក្ដីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា ៣៣ ដើម្បីដកហូតសញ្ជាតិខ្មែរពីបុគ្គលដែលក្បត់ជាតិខ្មែរខ្លួនឯង ឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញជាតិខ្មែរ។
លោក គុជ លី ក្នុងនាមជាប្រធានគណបក្សខ្មែរតែមួយ និងជាជនជាតិខ្មែរមួយរូប បានចាត់ទុកការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចំណេញសម្រាប់ជាតិ ក្នុងការវិសោធនកម្មលើមាត្រានេះ។ លោកលើកឡើងថា ការធ្វើវិសោធនកម្មដកហូតសញ្ជាតិនេះ គឺកកើតមានឡើងនៅប្រទេសជាច្រើនមកហើយ ហើយវាក៏ជាភាពចាំបាច់សម្រាប់កម្ពុជាក្នុងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។
ចំណែកមន្ត្រីរាជការបំពេញការងារនៅ សាលាសង្កាត់ ដង្កោ រាជធានីភ្នំពេញវិញ លើកឡើងដែរថា ជាជនខ្មែរ គឺត្រូវមានសាមគ្គីភាព ត្រូវស្រឡាញ់ជាតិ និងត្រូវញគិតពីផលប្រយោជន៍ជាតិជាធំ។ ករណីជាជនជាតិខ្មែរ តែធ្វើខុសឆ្គង ទៅគប់គិតបរទេសបំផ្លាញជាតិសាសន៍ខ្មែវិញ គឺមិនសាកសមជាជនជាតិខ្មែរទៀតនោះឡើយ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិជនទាំងឡាយដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥៕ អត្ថបទ៖ គឹមហុក


-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ