ព័ត៌មាន
ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ស្នើសុំជួយសម្រួលពីក្រសួងជំនាញ ដើម្បីជំរុញផ្គត់ផ្គង់ត្រីឱ្យឆ្លើយតបទីផ្សារ
ភ្នំពេញ ៖ ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា តំណាងឱ្យអ្នកប្រមូលទិញត្រីក្នុងស្រុក និងនាំចូល បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការ ចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញការផ្គត់ផ្គង់ត្រីឱ្យឆ្លើយតបនិងតម្រូវការទីផ្សារ និងសូមការគាំទ្របន្ថែមពីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ជួយសម្រួលនូវនីតិវិធីមួយចំនួន ដើម្បីជំរុញកិច្ចដំណើរឱ្យប្រព្រឹត្តិទៅដោយរលូន។
លោកស្រី នាង សុវណ្ណារី ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា លើកឡើងនៅក្នុងសន្និសីទ ពាក់ព័ន្ធបញ្ហាប្រឈមរបស់ ក្រុមអ្នកនាំចូលធនធានវារីសត្វ របស់សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញការផ្គត់ ផ្គង់ត្រីសាច់នេះ សមាជិករបស់សមាគមទាំងអស់បានចូលរួមចំណែកយ៉ាងសំខាន់ នៃការផ្គត់ផ្គង់ស្បៀងនៅកម្ពុជា តាមរយៈការ ប្រមូលទិញត្រីក្នុងស្រុក និងការនាំចូលផងដែរ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារដូចជា ការប្រមូលទិញពីតំបន់ផ្សេងៗនៅកម្ពុជា យកមកលក់លើទីផ្សារ និងនាំចូល ដើម្បីចូលរួមរក្សានូវតម្លៃឱ្យមានស្ថិរភាព និងឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាជន។
លោកស្រី បន្តឱ្យដឹងថា ជុំវិញការប្រមូលទិញត្រីក្នុងស្រុក ក៏ដូចជាការនាំចូលនេះ កន្លងមក សមាជិករបស់សមាគមទាំងអស់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រមូលទិញ ក្នុងគោលដៅស្វែងរកប្រាក់ចំណូលសម្រាប់ខ្លួនឯងផង និងការ ជំរុញផ្គត់ផ្គង់ឱ្យឆ្លើយបតទៅនិងតម្រូវការទីផ្សារផង។ ក្នុងនាមលោកស្រី ដែលជាតំណាងឱ្យសមាជិក-សមាជិកា របស់សមាគមដែល ចំនួន ១២៨ រូប បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តផែនការ និងសកម្មភាពរបស់សមាគម ឱ្យស្របតាមយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល គាំទ្រសន្តិសុខស្បៀងក្នុងស្រុក ឆ្លើយតបទៅនិងវិបត្តិ និងបញ្ហានានា ដែលកើតឡើងជាយថាហេតុ ដើម្បីកាត់បន្ថយ ភាពក្រីក្រ និងការពង្រឹងភាពធន់ក្នុងវិស័យម្ហូបអាហារនៅកម្ពុជា។
បញ្ហានេះផងដែរ លោកស្រី សូមឱ្យមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្ថែម ក្នុងការជួយសម្រប សម្រួលដល់ការប្រមូលទិញត្រីនៅក្នុងស្រុក និងការនាំចូលក្តី នូវនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បីជំរុញការធ្វើអាជីវកម្មលើផ្នែកនេះឆ្លើយ តបទៅនិងទីផ្សារ។ លោកស្រី បន្តថា ទាក់ទងការប្រមូលទិញនេះ ប្រសិនក្រសួងមានការរឹតបណ្តឹងខ្លាំង អាចធ្វើឱ្យការផ្គត់ផ្គង់ត្រីលើ ទីផ្សារមានការខ្វះខាត ឬក៏អាចឡើងថ្លៃជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន។
ជាការឆ្លើយតប, ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ទាក់ទិនការផ្គត់ផ្គង់ត្រីសាច់នេះ ជាជំហររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺការពារ និងគាំទ្រការធ្វើវារីវប្បកម្មក្នុងស្រុកតែប៉ុណ្ណោះ។ ឯកឧត្តម បន្ថែម បើតាមប្រសាសន៍របស់សម្តេចធីបតី ក៏បានលើកឡើងច្បាស់ផងដែរ គោលដៅរបស់កម្ពុជា គឺបង្កើតផលិតកម្មក្នុងស្រុក ផ្តល់ការគាំទ្រ ដល់វារីវប្បករដែលធ្វើផលិតកម្ម បញ្ហានេះ, ក្រសួងតែងតែតាមដានជាប្រចាំ អំពីការផ្គត់ផ្គង់ត្រីសាច់ បច្នុប្បន្នការផ្គត់ផ្គង់ត្រីលើទីផ្សារ មានប្រភេទត្រីខ្លះបានឆ្លើយតបលើទីផ្សារ ចំណែកប្រភេទត្រីខ្លះទៀតក៏មានការខ្វះខាត ក្រសួងក៏បានលើកទឹកចិត្តឱ្យមានការនាំចូល ផងដែរ ប៉ុន្តែចំពោះប្រភេទត្រីដែលកម្ពុជាកំពុងមាន សូមឱ្យអ្នកនាំចូលជួយទិញត្រីក្នុងស្រុកឱ្យអស់លទ្ធភាព មុននិងធ្វើការនាំចូល៕
អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត