ព័ត៌មាន
យុទ្ធសាស្ត្រអភិវឌ្ឍន៍គណនេយ្យនិងសវនកម្ម ជាផែនទីបង្ហាញផ្លូវធានាដល់ការរីកចម្រើននៅកម្ពុជា
ភ្នំពេញ ៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍គណនេយ្យ និងសវនកម្មនៅកម្ពុជា គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ ដើម្បីធានាបាននូវការរីកចម្រើន ប្រកបដោយចីរភាព និងស្របតាមស្តង់ដាអន្តរជាតិ ដោយវិស័យនេះបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការទាក់ ទាញការវិនិយោគបរទេសមកកាន់កម្ពុជាបន្ថែម។
ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន ធនាគារ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា (២០២៥-២០៣៥) នៅថ្ងៃ ទី១ ខែកក្តដា ឆ្នាំ២០២៥ នេះ, ឯកឧត្តមបានកោតសរសើរដល់និយ័តករគណនេយ្យ និងសវនកម្ម ដែលបានខិតខំប្រឹងប្រែងរៀបចំ “យុទ្ធសាស្ត្រអភិវឌ្ឍន៍គណនេយ្យនិងសវនកម្មនៅកម្ពុជា” ដែលយុទ្ធសាស្រ្តនេះជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ ដើម្បីធានាបាននូវ ការរីកចម្រើនប្រកបដោយចីរភាព និងស្របតាមស្តង់ដាអន្តរជាតិ ក្នុងវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា។
ឯកឧត្តម បន្តថា គោលបំណងរួមនៃយុទ្ធសាស្ត្រនេះ ត្រូវបានបង្កើតឡើង ដើម្បីអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មនៅ កម្ពុជាប្រកបដោយចីរភាព និងស្របតាមស្តង់ដារអន្តរជាតិ, ដែលការអភិវឌ្ឍនេះ មានគោលបំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជាតិទាំងមូល ក៏ដូចជាការទាក់ទាញការវិនិយោគបរទេសមកកាន់កម្ពុជាបន្ថែមទៀត ដែលចាំបាច់ដើម្បីធានាថា គណនេយ្យករ និង សវនករទាំងអស់ មានសមត្ថភាពផ្តល់សេវាប្រកបដោយគុណភាពជំនឿទុកចិត្តតម្លាភាពនិងគណនេយ្យភាព។
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម ក៏លើកឡើងសង្ខេបនូវប្រវត្តិ និងដំណើរវិវត្តនៃវិស័យ គណនេយ្យ និងសវនកម្មនៅកម្ពុជា។ វិស័យគណនេយ្យ និងសវនកម្ម បានចាប់ផ្តើមមានសញ្ញាណនៃការវិវត្តក្នុងអំឡុងឆ្នាំ១៩៩៩ ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមាតុភូមិនិវត្តពីក្រៅ ប្រទេស។ ផ្តើមចេញពីនោះ គណៈកម្មការស្រាវជ្រាវស្តង់ដាគណនេយ្យអន្តរជាតិ ត្រូវបានបង្កើតឡើង ដែលមានឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។ ជាលទ្ធផល, ច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្ម គណនេយ្យ សហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ត្រូវបានអនុម័តនិងដាក់ឱ្យអនុវត្តនៅឆ្នាំ២០០២។ ស្ថាប័នពីរត្រូវបានបង្កើតឡើង គឺក្រុមប្រឹក្សា ជាតិគណនេយ្យ ដែលជាស្ថាប័នបញ្ញត្តិករ និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ជាស្ថាប័នវិជ្ជាជីវៈ។
ឯកឧត្តម បន្តថា រយៈពេលជាង២០ឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តម ងី តាយី សមិទ្ធផលជាច្រើនត្រូវបានចាប់បដិសន្ធិ ឡើង សម្រាប់វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជាមានជាអាទិ៍៖ វត្តមាននៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ និងស្តង់ដារ បច្ចេកទេសត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្ត, ក្របខណ្ឌស្ថាប័នគ្រប់គ្រងត្រូវបានបង្កើត និងដំណើរការ, យន្តការគ្រប់គ្រង និងពង្រឹង ត្រូវបានដាក់ឱ្យអនុវត្ត, ក្រុមហ៊ុនផ្តល់សេវាគណនេយ្យនិងសវនកម្ម ត្រូវបានបង្កើតឡើង និងមានចំនួនកើនឡើងជារៀងរាល់ឆ្នាំ និង ចំនួនគណនេយ្យករជំនាញ និងសវនករជាជនជាតិខ្មែរ មានការកើនឡើងជាលំដាប់ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ