ព័ត៌មាន
សម្តេចតេជោ ផ្តាំទៅថៃកុំឲ្យតេមករញ៉េរញ៉ៃដល់សម្តេចទៀត ដើម្បីឲ្យកម្ពុជាពិភាក្សាទ្វេភាគីជាមួយខ្លួន រឿងបើកព្រំដែននោះ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្តាំទៅភាគីថៃថា ឈប់តេមករញ៉េរញ៉ៃរំខាន់ដល់សម្តេចបន្តទៀត ក្នុងគោលបំណងឲ្យកម្ពុជា ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយខ្លួន ដើម្បីបើកព្រំដែនកម្ពុជា និងថៃឡើងវិញនោះ ដោយសម្តេច បានបញ្ជាក់ថា កាលពួកអ្នកបិទ ក៏ឯកតោភាគី ដូច្នេះត្រូវបើកជាឯកតោភាគីវិញចុះ កម្ពុជាដាច់ខាតមិនធ្វើការចរចាជាមួយនោះឡើយ។
ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប៉ុន្មានថ្ងៃមកនេះ មានការតេមក និងរញ៉េរញ៉ៃខ្លាំងណាស់មកសម្តេច ដើម្បីស្នើសុំឲ្យកម្ពុជាជួបពិភាក្សាដើម្បីធ្វើការបើកច្រកព្រំដែនរវាងកម្ពុជា និងថៃឡើងវិញ ប៉ុន្តែ ត្រូវបានសម្តេចធ្វើការបដិសេធ ដោយប្រាប់ទៅវិញថា កម្ពុជាគ្មានការចរចាទ្វេភាគីជាដាច់ខាត ខណៈ ការបិទច្រកព្រំដែននាពេលកន្លងទៅ គឺភាគីថៃ ជាអ្នកធ្វើដោយឯកឯង ដូច្នេះត្រូវបើកដោយឯកឯងវិញចុះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះដើម្បីអនុវត្ត តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល-ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះឡើយ។ ការអនុវត្តវិធានការនេះគឺដើម្បីឆ្លើយតបទៅកាន់ទាហានថៃ ដែលបានបិទច្រកព្រំដែនជាឯកតោភាគី ខណៈការបិទនេះ ក៏នឹងបន្តរហូតដល់ខាងភាគីថៃ បានបើកច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ដែលភាគីថៃ សម្រេចបិទជាឯកតោភាគី ឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះផងដែរ៕អត្ថបទបានចក់






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត