ព័ត៌មាន
ឯកឧត្តម ហេង សួរ នឹងដឹកនាំក្រុមហ៊ុនធំៗចុះទៅសម្ភាសន៍ផ្តល់ឱកាសការងារដល់ពលរដ្ឋ ចាប់ពីថ្ងៃទី៦ខែកក្កដានេះតទៅ
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងនឹងដឹកនាំក្រុមហ៊ុនធំៗនៅក្នុងប្រទេសកម្ពុជា ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុក ក្នុងខេត្តចំនួន៥ មានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៦ ខែកក្កដាខាងមុខនេះតទៅ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ចំពោះការងារគ្រោងចុះទៅផ្សព្វផ្សាយឱកាសការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ នឹងដឹកនាំដោយផ្ទាល់ ដោយចាប់ផ្តើមពីខេត្តព្រៃវែងមុនគេ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីរំកិលសេវាផ្ដល់ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះនៅតំបន់ដាច់ស្រយាលមួយចំនួនមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការស្វែងរកការងារ ឬពលរដ្ឋមិនដឹងទៅរកការងារនៅឯណា? ជាដើម។ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ ក្រសួងត្រូវតែបើកយុទ្ធនាការនេះឡើង ក្នុងការឱកាសផ្ដល់ការងារធ្វើដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ប្រជាពលរដ្ឋតែម្ដង ជាពិសេសផ្សព្វផ្សាយដល់ឱ្យដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ។

ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ក្រៅពីការងារផ្សព្វផ្សាយជាប់ជាប្រចាំរបស់ក្រសួងការងារ មន្ទីរការងារ និង NEA ក្រសួងក៏បានសម្រេចបង្កើនការងារទាំងនេះបន្ថែមទៀត មានដូចជា ក្រុមហ៊ុនមកពីក្នុងតំបន់សេដ្ឋកិច្ចពិសេស, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងរោងចក្រផ្សេងៗទៀត ដើម្បីឱ្យពលរដ្ឋមានឱកាសបានជួបជាមួយម្ចាស់ ឬតំណាង រោងចក្រ សហគ្រាស ដើម្បីបានជួបនិងសម្ភាសន៍ការងារភ្លាមៗតែម្តង។

ពាក់ព័ន្ធការគ្រោងចុះផ្សព្វផ្សាយឱកាសការងារខាងលើនេះ លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាប្រធាននំស្រួយ លីលី បង្ហាញការគាំទ្រពេញទំហឹង និងបានលើកឡើងថា បច្ចុប្បន្នមានអ្នកវិនិយោគ និងវិនិយោគិនជាច្រើនបានចូលមកវិនិយោគនៅកម្ពុជា ដូចជានៅក្នុងតំបន់សេដ្ឋកិច្ចជាដើម ដូច្នេះតម្រូវការកម្លាំងពលកម្មគឺពិតជាមានច្រើន និងខ្វះខាតច្រើនមែនទែន។ លោកជំទាវ បានបន្តថា នៅពេលដែលមានអ្នកវិនិយោគចង់បើកក្រុមហ៊ុន ឬរោងចក្រ សហគ្រាសនៅកម្ពុជា សំណួរមុនដំបូងដែលសួរមុនគេ គឺថា នៅតំបន់ដែលចង់បើកទាំងនោះតើមានកម្លាំងពលកម្មគ្រប់គ្រាន់ដែរឬទេ?

មិនខុសគ្នាខាងលើនេះ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃជាពិសេសថា សូមរៀបចំខ្លួនឱ្យបានរួចរាល់ក្នុងការឆ្លងដែនត្រឡប់មកស្រុកកំណើតវិញ ហើយរួសរាន់ទាក់ទងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចុះឈ្មោះស្វែងរកការងារធ្វើ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ក្នុងនោះប្រសិនបើបងប្អូនពលករអាចប្រមូលគ្នាជាក្រុមបាន គឺកាន់តែល្អថែមទៀត ដើម្បីងាយស្រួលឱ្យក្រសួងការងារ រៀបចំការងារជាក្រុម និងទាក់ទងទៅកាន់បណ្តាក្រុមហ៊ុនដែលមានតម្រូវការចាំបាច់ និងតាមជំនាញដែលខ្លួនមាន។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្លាំងពលកម្មដែលកំពុងមានតម្រូវការខ្ពស់នាពេលនេះ គឺការងារនៅក្នុងកសិដ្ឋាន រោងចក្រវាយនភ័ណ្ឌកាត់ដេរ ការងារក្នុងវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យយានយន្តគ្រប់ប្រភេទ និងវិស័យសំខាន់ៗជាច្រើនទៀត ចំនួនប្រមាណជាង ២៥ម៉ឺនកន្លែង៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ