ព័ត៌មាន
លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សារីយ៍លើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងវិធីបើកការដ្ឋានសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ដកំពង់ធំ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួចមក នារសៀលថ្ងៃដដែលនេះដែរ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបអនុស្សារីយ៍លើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្ស ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំស្នាក់ការគណបក្ស ស្រុកប្រាសាទបល្ល័ង្ក ដោយបានការចូលរួម ពីសមាជិក សមាជិកាគណបក្សខេត្ត-ស្រុក-ឃុំចំនួន ៦៥០ នាក់។

ចំពោះពិធីរំលឹកខួបបង្កើតគណបក្ស លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានមានប្រសាសន៍អំពីការរំលឹក ខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលក្នុងឆ្នាំនេះគឺជាខួបលើកទី ៧៤ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ដែលតែងតែមានប្រារព្ធរំលឹកជារៀងរាល់ឆ្នាំ ហើយក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាដឹងគុណ និងចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិមាតុភូមិ និងការដឹកនាំ កសាង ព្រមទាំងការអភិវឌ្ឍប្រទេសជាតិឱ្យមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ពិសេសការនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ ជូនជាតិមាតុភូមិនៃយើង។

ជាកិច្ចបញ្ចប់ លោកអ្នកឧកញ៉ា បណ្ឌិត បានជំរុញក្រុមការងារគណបក្សស្រុក-ឃុំទាំងអស់ឱ្យខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋបន្តទៀត ដើម្បីឱ្យក្នុងមូលដ្ឋានកាន់តែរីកចម្រើន និងទទួលបានការទុកចិត្ត និងពេញចិត្តលើគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បានអញ្ជើញចុះជួប និងសួរសុខទុក្ខពលករ-ពលការនីក្នុងស្រុកប្រាសាទបល្ល័ង្កចំនួន ២៣៧ នាក់ ដែលទើបត្រឡប់មកពីប្រទេសថៃដើម្បីបម្រើការងារនៅប្រទេសកំណើតវិញផងដែរ។ ក្នុងនោះ លោកអ្នកឧកញ៉ា បណ្ឌិត បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់បងប្អូនពលករ-ពលការនីផងដែរ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២០ គីឡូក្រាម, មីជាតិ ១ កេស, ត្រីខកំប៉ុង ១ យួរ, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ និងថវិកាចំនួន ១០ ម៉ឺន រៀល។

នាឱកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវឯកសណ្ឋានប្រជាការពារចំនួន ៨២០ ឈុត និងថវិកាមួយចំនួនប្រគល់ជូនដល់គណបក្សបស្រុក អនុសាខាកាកបាទក្រហម គណបក្សឃុំទាំង៧ នគរបាលស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករង អ្នកចូលរួម និងចំណងដៃអាពាហ៍ពិពាហ៍សម្រាប់គូស្វាមី-ភរិយាចំនួន ១៤៥ គូ (៤០០.០០០៛/គូ) និងចំណាយផ្សេងៗទៀតអស់ទឹកប្រាក់ប្រមាណ ២២០ លានរៀល៕










-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ