ព័ត៌មាន
ក្រសួងកសិកម្មអំពាវនាវកសិករដាំទុរេនកុំប្រើប្រាស់សារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់ទីផ្សារនាំចេញ
ខណៈដែលកម្ពុជាទទួលសញ្ញាភ្លើងខៀវ ដែលអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិនជាផ្លូវការ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាថ្មីម្តងទៀត បានអំពាវនាវដល់កសិករ ជាពិសេសម្ចាស់ចម្ការទុរេនទាំងអស់ កុំប្រើប្រាស់នូវសារធាតុគីមីហាមឃាត់ ដែលអាចក្លាយជាឧបសគ្គក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែកក្កដានេះ បានប្រាប់ព័ត៌មានប៊ីធីវីឱ្យដឹងថា គិតមកដល់ពេលនេះ ផ្ទៃដីដាំដុះទុរេននៅទូទាំងប្រទេសកម្ពុជាមានប្រហែល ១ម៉ឺនហិកតា។ ចំពោះ ទិន្នផលប្រមូលបានមានចំនួនចន្លោះ ១៧ ទៅ ១៨ម៉ឺនតោន ក្នុង១ឆ្នាំ។
ពាក់ព័ន្ធការគ្រោងនាំចេញទុរេនទៅប្រទេសចិននេះ ឯកឧត្តមអ្នកនាំពាក្យ បានឱ្យដឹងថា មានចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ត្រូវបានអនុម័តដោយអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសចិន។ ឯកឧត្តម បានបន្តថា រាល់ចម្ការដែលចង់ធ្វើការនាំចេញ ទាមទារឱ្យមានការចុះបញ្ជីជាមុនសិន ហើយមានការវាយតម្លៃអនុម័តជាមុនសិនផងដែរ ទើបអាចមានសិទ្ធិក្នុងការនាំចេញជាផ្លូវការបាន។
ឯកឧត្តម ឃឹម ហ្វីណង់ បានលើកទឹកចិត្តដល់កសិករដាំដុះទុរេន ជាពិសេសម្ចាស់ចម្ការទាំងអស់សូមធ្វើការចូលរួមអនុវត្តនូវតាមគោលការណ៍កសិកម្មល្អ (GAP) និងជៀសវាងនូវការប្រើប្រាស់នូវសារធាតុហាមឃាត់មួយចំនួនដែលអាចក្លាយជាឧបសគ្គនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិន។ ឯកឧត្តមសង្ឃឹមថា នឹងចូលរួមទាំងអស់គ្នាដើម្បីភាពរីកចម្រើននៅលើដំណាំដែលមានសក្តានុពលមួយនេះ។
លោក ហេង បញ្ញា កសិករដាំដុះទុរេន ស្ថិតនៅខេត្តរតនគិរី បានឱ្យប៊ីធីវីដឹងថា លោកគ្រោងនឹងស្នើសុំចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រីកទីផ្សារនាំចេញទុរេន បន្ទាប់ពីផ្គត់ផ្គង់លក់ក្នុងស្រុក។ លោកបន្តថា សព្វថ្ងៃនេះ លោកមានទុរេនប្រហែល៧០០ដើម លើផ្ទៃដីដាំដុះប្រហែល ៥ហិចតាប៉ុណ្ណោះ ខណៈនៅពេលអនាគតខាងមុខ លោកគ្រោងពង្រីកផ្ទៃដីដាំដុះទុរេនប្រហែល ២០ហិចតា បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ និងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ