ព័ត៌មាន
សម្តេចធិបតី៖ មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា, ផ្ទះគ្រូបង្រៀន, ទីចាត់ការ និងសមិទ្ធផលនានា នៅ តាមសាលាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី៨ កក្កដា ២០២៥ ថា “ការកសាង និងអភិវឌ្ឍធនធានមនុស្ស គឺសំខាន់ ដែលចាប់ពី ក្រោយរំដោះប្រទេសឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានផ្តោតលើការស្តារវិស័យ អប់រំ ជាអាទិភាព ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់បំផុត”។ មូលធនមនុស្សដើរតួនាទីសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត ពីព្រោះការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវសមត្ថភាពប្រកួតប្រជែងប្រកបដោយជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុង បរិការណ៍តំបន់ និងសកលលោក។

ស្របជាមួយនឹងសារសំខាន់នៃការបណ្តុះបណ្តាល, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោលដៅក្នុងការលើកកម្ពស់គុណភាព ដោយផ្តោតលើ៖ ១/ កសាងធនធាន មនុស្ស, ២/ កសាងប្រព័ន្ធអប់រំ និង៣/ កសាងសមត្ថភាព។ ភ្ជាប់ជាមួយនេះ, វិស័យអប់រំ យើងមិនត្រឹមតែយកចិត្តទុកដាក់លើបរិមាណនោះទេ យើងបានពង្រឹងទាំងគុណភាពផងដែរ តាមរយៈការដាក់ចេញការធ្វើទំនើបកម្មកម្មវិធីសិក្សា, ពង្រឹងគុណភាពគ្រូ និងអគារសិក្សា, ទំនើបកម្ម សម្ភារៈបម្រើដល់ការសិក្សា និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ឈរលើគោលការណ៍នេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានតម្រង់ទិសយ៉ាងច្បាស់អំពីការជ្រើសរើសគ្រូពេញសិទ្ធិ និងគ្រូកិច្ចសន្យា ដាច់ខាតត្រូវធ្វើដោយស្របតាមនិយាមការកំណត់ច្បាស់លាស់ និងសុក្រឹត្យ សំដៅធានាបានគុណភាពក្នុងការបណ្តុះបណ្តាល។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា “អាជីពគ្រូបង្រៀន មិនមែនជា អាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្តែអាជីពគ្រូបង្រៀនដែលទទួលបាននោះ គឺ កិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ ដែលអង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត”។ ភ្ជាប់នឹងគុណតម្លៃនេះ, វិស័យអប់រំត្រូវបានធ្វើការកែទម្រង់ជាប់ជាប្រចាំ ដើម្បីពង្រឹងអភិបាលកិច្ចស្ថាប័ន និងបង្កើតបរិយាកាសល្អសម្រាប់ការអប់រំប្រកបដោយបរិយាប័ន្ន សំដៅជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយ, ជំនាញបច្ចេកទេសច្បាស់លាស់, ជំនាញទន់សមស្រប និងមានសុខភាពល្អ សម្រាប់បំពេញតម្រូវការនៃការអភិវឌ្ឍជាតិ និងទីផ្សារការងារ។




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត