ព័ត៌មាន
កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម
កម្ពុជាបាននិងកំពុងបន្តខិតខំប្រឹងប្រែងស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ បណ្តាប្រទេសផ្សេងៗទៀត ដោយមិនពឹងផ្អែកតែនៅលើឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ ឬការទីពឹងទីផ្សារអាមេរិកទាំងស្រុងនោះឡើយ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពីពន្ធបដិការរបស់សហរដ្ឋអាមេរិក នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ខែកក្កដាម្សិលមិញនេះថា ជុំវិញទីផ្សារពាណិជ្ជកម្មនេះ កម្ពុជាមិនមែននៅស្ងៀមនោះឡើយ ដោយកម្ពុជាកំពុងអនុវត្តលើទីផ្សារដែលមានស្រាប់ និងបានកំពុងបន្តស្វែងរកទីផ្សារថ្មីៗបន្ថែម ស្របតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកទឹកចិត្តល្អជាងគេនៅតំបន់អាស៊ាន ដោយបើក ទូលំទូលាយ ដើម្បីផ្តល់ឱកាសដល់អ្នកវិនិយោគមកបណ្តាក់ទុនលើគ្រប់វិស័យ ជាពិសេសកម្ពុជាបើកឱកាសឱ្យវិនិយោគិនអាចមក បណ្តាក់ទុន ១០០ ភាគរយ ខណៈប្រទេសមួយចំនួនមិនអនុញ្ញាត្តិបែបនេះឡើយ។ ក្រៅពីនេះ រាជរដ្ឋាភិបាលមានវិធានការគ្រប់បែប យ៉ាង ដើម្បីកាត់បន្ថយតម្លៃផលិតនៅកម្ពុជាដូចជា កាត់បន្ថយតម្លៃឡូជីស្ទិក ពេលវេលា និងចំណាយផ្សេងៗ ក្នុងគោលដៅថែរក្សា អ្នកវិនិយោគនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តឱ្យដឹងថា ជុំវិញការស្វែងរកទីផ្សារថ្មីៗ, នៅថ្ងៃទី ១៦ ខាងមុខនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំអង្គប្រជុំ ដើម្បីពិនិត្យលើនីតិវិធី និងសំណូមពររបស់កម្ពុជា ក្នុងការជំរុញចេញផលិតផលកសិផលចូលទីផ្សារចិន ឱ្យបានច្រើនបន្ថែមទៀត។ បញ្ហានេះ ក្រសួងពាណិជ្ជកម្ម ក៏បាននិងកំពុងខិតខំប្រឹងប្រែងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ បណ្តាប្រទេសមួយចំនួន ក្នុងនោះកម្ពុជាបានកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយមិនពឹងផ្អែកតែនៅលើឧស្សាហកម្មកាត់ដេរ និងសម្លៀក បំពាក់ ឬការទីពឹងទីផ្សារអាមេរិកទាំងស្រុងនោះឡើយ។

លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា ជុំវិញការធ្វើ ពិពិធកម្មលើវិស័យឧស្សាហកម្ម ឃើញថា កម្ពុជាបានកំពុងស្រូបយកការវិនិយោគនៅលើឧស្សាហកម្មផ្សេងៗគ្នាជាបន្តបន្ទាប់ ដោយ តាមរយៈនេះបង្ហាញថា កម្ពុជាមិនពឹងផ្អែកតែលើឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ទាំងស្រុងនោះឡើយ ព្រោះឧស្សាហកម្មកាត់ដេរ គឺជាវិស័យមួយដែលផុយស្រួយ ហើយវិស័យនេះមិនមែនជាមូលដ្ឋានគ្រឹះយូរអង្វែងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចនោះទេ ក្នុងនោះអ្វី ដែលជាមូលដ្ឋានសេដ្ឋកិច្ចដ៏សំខាន់ដើម្បីសេដ្ឋកិច្ចរឹងមាំ គឺវិស័យឧស្សាហកម្មពាក់កណ្តាលធុនធ្ងន់ ឬធុនធ្ងន់ ទេសចរណ៍ និងវិស័យ កសិកម្មជាដើម ដែលកម្ពុជាបាននិងកំពុងក្តោបយកបម្រើដល់សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 day agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ