ព័ត៌មាន
ឯកឧត្តម អូស្មាន ហាស្សាន់ នាំយកស្បៀងអាហារជូនពលរដ្ឋភៀសសឹកជាង១ពាន់គ្រួសារ នៅខេត្តសៀមរាប
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងរបរប្រើប្រាស់ចាំបាច់ជាច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះ កម្ពុជា-ថៃ ដែលកំពុងស្នាក់នៅវត្តស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ចំនួនជាង ១ពាន់គ្រួសារ។
ក្នុងឱកាសនាំយកអំណោយទៅចែកជូនពលរដ្ឋភៀសសឹក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ទុក្ខលំបាករបស់បងប្អូនទោះបីនៅទីកន្លែងណាពេលណាក៏ដោយ គឺជាទុក្ខលំបាករបស់យើងទាំងអស់គ្នា ដែលត្រូវការយកចិត្តទុក្ខដាក់ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដោយឈរលើស្មារតីរួបរួមសាមគ្គី ជួយទុក្ខធុរៈគ្នា ចែករំលែកទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរដោះស្រាយពីទុក្ខលំបាកនោះ មិនទៅណាចោល និងនៅជាមួយប្រជាជនជានិច្ច។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងអរគុណដល់គ្រួសារ ដែលមានកូនមានប្តី និងសាច់ញាតិ ជាកងទ័ពកំពុងបំពេញភារកិច្ច ឈរជើងនៅតាមក្រវ៉ាត់ព្រំដែន ដែលលះបង់សាច់ស្រស់ឈាមស្រស់ និងស្មារតីមោះមុត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាកេរដូនតាយើង បានការពារទុកឱ្យដល់សព្វថ្ងៃ កុំឱ្យសត្រូវឈ្លានពានដណ្តើមបាន ។
ឯកឧត្តម បានបន្តថា ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំបញ្ចៀសមិនឱ្យសង្គ្រាមកើតឡើងឡើយ ប៉ុន្តែដោយមានការឈ្លានពានពីអ្នកជិតខាង គឺបង្ខំកម្ពុជាប្រើសិទ្ធិតបត ដើម្បីការពារទឹកដីពីការឈ្លានពានរបស់អ្នកជិតខាង ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សង្គ្រាមបានបង្កនូវវិនាសកម្មជាច្រើន ដូចជា បានបំផ្លិចបំផ្លាញ អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ ផ្ទះសម្បែង សាលារៀន វត្តអារាម ។ល។ យ៉ាងណាក៏ដោយ បងប្អូនត្រូវជឿជាក់លើប្រមុខរាជរដ្ឋាភិបាល និងសូមបងប្អូនទាំងអស់គ្នាស៊ូទ្រំាអត់ធ្មត់ ដោយរក្សាភាពស្ងៀមស្ងាត់ ជាមួយនឹងការលំបា កដោយសារតែការភៀសខ្លួន មកស្នាក់នៅទីសុវត្ថិភាពឆ្ងាយផ្ទះសម្បែង ជាបណ្តោះអាសន្នសិន ព្រោះពេលនេះកម្ពុជា និងថៃកំពុង ប្រជុំជុំវិញបទឈប់បាញ់ ដែលនេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង និងការស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខ។
ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលជាសប្បុរសជន ក្នុងនាមខ្មែរជួយខ្មែរ ដែលបានចែករំលែកនូវក្តីស្រឡាញ់ជួយទុក្ខធុរៈគ្នាគ្រាមានអាសន្ន ដូចជាការបរិច្ចាគស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីសុវត្ថិភាព ។
តាមរបាយការណ៍របស់ រដ្ឋបាលខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៨ ខែកក្កដា មានប្រជាជនភៀសសឹក ជម្លៀសទៅកាន់ខេត្តសៀមរាប ចំនួន១៥.៤០៧គ្រួសារ ស្នាក់នៅតាមទីតាំងសុវត្ថិភាពចំនួន ១៣៨ទីតាំង ទាំង១៣ក្រុង-ស្រុក ៕ អត្ថបទ បាន សុខរិទ្ធិ
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត