Connect with us

ព័ត៌មាន

មន្ទីរការងារខេត្តស្វាយរៀងផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចលនាអ្នកបើកបរដឹកកម្មករឱ្យចូលធ្វើការបន្ថែម ឬបន្តសិក្សា ជំនាញវិជ្ជាជីវៈ

មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង រួមនិងវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចលនាក្រុមអ្នកបើកបរដឹកកម្មករតាមរោងចក្រ សហ​គ្រាស ​អោយចូលធ្វើការបន្ថែមក្រោយពីដឹកម្មករនៅតាមរោងចក្ររួចរាល់ ពិសេសចុះឈ្មោះចូលសិក្សារៀនសូត្រជំនាញ​វិជ្ជាជី​វៈនៅក្នុ​ងមជ្ឈមណ្ឌល ដើម្បីបង្កើនសមត្ថមភាព ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសមេនហានធេនស្វាយរៀង ក្រុងបាវិត។

លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានបញ្ជាក់ថា ការដែលមន្ទីរចុះអប់រំផ្សព្វផ្សាយនេះ មានគោលបំណង៣សំខាន់ ទី១ បញ្ជៀបខ្លឹមសារច្បាប់ចរាចរណ៍ដល់ក្រុមអ្នកប្រកបរបរដឹកជញ្ជូនកម្មករអោយមានការប្រុង​ប្រយត្ន័ ​ខណៈដែលនៅខេត្តស្វាយរៀងមានការគ្រោះថ្នាក់ចរាចរណ៏មានការញឹកញាប់ ទី២ មន្ទីរក៏ជម្រាបព័ត៏មានដល់អ្នកបើកបរទាំងអស់អោយជ្រាប បើសិនជាចង់ធ្វើការនៅតាមរោងចក្រសហគ្រាស គាត់អាចចុះឈ្មោះសុំចូលធ្វើការរោងចក្រ​សហគ្រាស មន្ទីរនិងទៅសម្របសម្រួលជាមួយអ្នកគ្រប់គ្រងរោងចក្រ ដើម្បីឱ្យពួកគាត់បានចូលធ្វើការ ទោះបីធ្វើការមួយថ្ងៃ ៥ម៉ោង ឬ ៦ម៉ោងក៏ដោយ អាស្រ័យលើការព្រមព្រៀងគ្នា ក្នុងគោលបំណងឱ្យពួកគាត់បានចូលធ្វើការក្នុងរោងចក្រ បញ្ជៀសពួកគាត់ទំនេរទៅពិសារស្រា ដែលអាចនាំឱ្យបង្កគ្រោះថ្នាក់នៅពេលបើកបរ និង​ទី៣ចលនាពួកគាត់អោយទៅចុះឈ្មោះចូលសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីទទួលបានជំនាញវិជ្ជាជីវៈ។

សូមបញ្ជាក់ថា បន្ទាប់ពីមន្ទីរចុះចលនាក្រុមកម្មករបើកបរដឹកកម្មករក៏ បានធ្វើការចុះឈ្មោះដើម្បីបន្តសិក្សានៅវិទ្យាស្ថានជាបន្តបន្ទាប់ផងដែរ៕  ដោយ ៖ ភា សារិត

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia