ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំស្តីពី ការប្រើប្រាស់ថ្នាល go.gov.kh ដើម្បីគ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានលើបណ្តាញសង្គម
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី ការប្រើប្រាស់ថ្នាល go.gov.kh ដើម្បីគ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានលើបណ្តាញសង្គម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកគ្រប់គ្រងបណ្តាញសង្គម សរុបប្រមាណ ៧០រូប។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ថ្នាល go.gov.kh នឹងជួយសម្រួលដល់ក្រសួង ស្ថាប័ន និងសាធារណជន ក្នុងការផ្ទៀងផ្ទាត់ប្រភពផ្លូវការ ជៀសវាងការក្លែងបន្លំ ការបោកបញ្ឆោត និងការផ្សព្វផ្សាយព័ត៌មានដែលចេញពីប្រភពក្លែងក្លាយ។ បន្ថែមលើនេះ ថ្នាល go.gov.kh នឹងជួយការពារពីការវាយប្រហារនានាតាមរយៈតំណភ្ជាប់ (Link/URL) ដែលផ្សព្វផ្សាយលើបណ្តាញសង្គមនានា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh ជាថ្នាលផ្តល់ព័ត៌មានដែលមានប្រភពត្រឹមត្រូវនិងច្បាស់លាស់ប្រកបដោយទំនុកចិត្ត (Trusted Source) សម្រាប់ផ្ទុកឯកសារសាធារណៈផ្លូវការរបស់ក្រសួង ស្ថាប័ន ដែលអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការនេះ ត្រូវបានត្រួតពិនិត្យអនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ថ្នាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបានពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ។










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ