ព័ត៌មាន
ផ្លូវជនបទ១ខ្សែ ក្នុងក្រុងខេមរភូមិន្ទ កំពុងសម្រុកស្ថាបនា ដើម្បីឆ្លើយតបការរស់នៅរបស់ប្រជាពលរដ្ឋ
កោះកុង ៖ ផ្លូវក្រាលដីល្បាយក្រួស ១ ខ្សែ មានចំនួន ២ កំណាត់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ ជនបទ, ស្ថាបនាសម្រេចបាន ៦៥ ភាគរយរួចហើយ បច្ចុប្បន្នផ្លូវនេះបាននិងកំពុងសម្រុកលើការងារស្ថាបនា ដើម្បីឆ្លើយតបទៅនិង ការរស់នៅរបស់ប្រជាពលរដ្ឋ និងការរីកចម្រើននៃទីក្រុងមួយនេះ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ មាន ២ កំណាត់ ប្រវែងសរុប ២ ២០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ រួមជាមួយសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញការងារអភិវឌ្ឍន៍នៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃ ការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងសម្រាប់ជីវភាពរបស់ប្រជាជន តាមរយៈការ ស្តារ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅតាមជនបទ។
ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, វរសេនីយ៍ឯក ខេង សាវុធ នាយការិយាល័យស្ពាន-ថ្នល់ តំណាងឯកឧត្ដម ឧត្តមសេនីយ៍- ឯក សឿន រឿត នាយកនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានជម្រាបជូនគណៈកម្មការអន្តរក្រសួង លើការងារស្ថាបនាផ្លូវក្រាល ដីល្បាយក្រួសចំនួន ១ ខ្សែ មាន២កំណាត់ គិតមកដល់ថ្ងៃនេះ ចំពោះការងារស្ថាបនាសម្រេចបានក្នុងរង្វង់ ៦៥ ភាគរយ បច្ចុប្បន្នបាន និងកំពុងសម្រុកនៅលើការងារស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងការចុះត្រួតពិនិត្យនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកើតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែល បានខិតខំប្រែងនៅក្នុងការងារស្ថាបនាផ្លូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះ ឡើយ ជាក់ស្តែងជុំវិញផ្លូវជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្មតាមរយៈការស្តារ ការស្ថាបនា និងថែទាំផ្លូវនៅតាមជនបទ ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជន មានផ្លូវល្អ ជួយ សម្រួលដល់ការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។ តាមរយៈការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ ស្នើដល់ នាយកដ្ឋានវិស្វកម្ម ជំរុញការស្ថាបនាផ្លូវ១ខ្សែនេះ ឱ្យបានចប់សព្វគ្រប់ទៅតាមផែនការ ឬបញ្ចប់មុនផែនការ ដើម្បីបម្រើដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ និងឆ្លើយតបទៅនិងការរីកចម្រើននៃទីក្រុងក្រុងខេមរភូមិន្ទ ដែលកំពុងមានការរីកលូតលាស់គួរឱ្យកត់ សម្គាល់៕
អត្ថបទ៖ សុន រ៉ាឌី














-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ