ព័ត៌មាន
សម្តេចសង្ឃ បួរ គ្រី យាងសួរសុខទុក្ខ និងប្រទានអំណោយដល់កងទ័ព និងជនភៀសសឹកជាង១ពាន់គ្រួសារ នៅឧត្តរមានជ័យ
ឧត្តរមានជ័យ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី យាងដឹកនាំព្រះមន្រ្តីសង្ឃ និងសប្បុរសជន ចុះសួរសុខទុក្ខ និងប្រទានថវិកា ថ្នាំពេទ្យ និងគ្រឿងបរិភោគដល់កងទ័ព និងជនភៀសសឹកចំនួន ១៣៤០គ្រួសារ នៅទីតាំងភូមិអូតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង នៅឧត្តរមានជ័យ។
ក្នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទូលទៅកាន់បងប្អូនកងទ័ព និងពលរដ្ឋភៀសសឹកថា សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្កឡើងដោយកងទ័ពថៃ ជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម្ពុជារបស់យើង ផ្ទុះអាវុធតបតតាមក្រោយ ។
សម្តេចជាអង្គម្ចាស់ មានបន្ទូបន្តថា កន្លងមកក្រោមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពយើងមានអត់ធ្មត់ខ្លាំងណាស់ ដែលការអត់ធ្មត់នេះ គឺដើម្បីសេចក្តីសុខ របស់ប្រជាពលរដ្ឋខ្មែរយើង ពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន។
ការផ្ទុះអាវុធដែលបង្កឡើងដោយកងទ័ពថៃ រយៈពេល៥ថ្ងៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង មកស្នាក់នៅបណ្តោះអាសន្ន តាមទីតាំងសុវត្ថិភាពផ្សេងៗ នៅតាមវត្តអារ៉ាម និងកន្លែងសាធារណៈជាច្រើនទៀត ធ្វើយ៉ាងណាគេចឱ្យផុតពីគ្រាប់ផ្លោងរបស់ថៃ ។ ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី បានធ្វើឱ្យមានការចរចារទ្វេរភាគីរវាងប្រទេសទាំង២ កើតឡើង ក្រោមការផ្ដួចផ្ដើម របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដោយមានការជួយសម្របសម្រួល ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងសង្កេតការណ៍ដលោយចិន ឈានដល់ការសម្រេចបទឈប់បាញ់គ្នាទាំងស្រុង នៅម៉ោង១២.០០នាទីយប់ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។
សម្តេចព្រះមហាសង្ឃរាជ មានបន្ទូលបន្ថែមថា ទោះបីជាបងប្អូនមកស្នាក់នៅបណ្តោះអាសន្ន តាមទីតាំងសុវត្ថិភាពផ្សេងៗ ប៉ុន្តែទទួលបានគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចធិបតី និងលោជំទាវបណ្ឌិត ក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងខេត្តឧត្តរមានជ័យផងដែរ ហើសូមបងប្អូនភៀសសឹកទាំងអស់ ត្រូវចេះស្រលាញ់គ្នា រាប់អានគ្នា និងត្រូវថែរក្សាសុខភាពឱ្យបានល្អ ។
សម្រាប់អំណោយ ដែលបាននាំយកទៅផ្ដល់ជូនកងទ័ពការពារព្រំដែន និងជនភៀសសឹកនោះ នៅទីទួលសុវត្ថិភាព ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រូមមាន អង្ករ ថ្នាំពេទ្យ សាច់ក្រក-ត្រីងៀត សៀងផ្អែមឆៃប៉ូវផ្អែម នំលីលី មីខ្មែរ ធូបមូស ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រចៀកកាំ២ អូរវ៉ាទីន មៀនកំប៉ុង ស្បែកជើង សាប៊ូ ភួយ ខោ អាវ រួមទាំងថវិការមួយចំនួន ។ សូមជម្រាបជូនថា៖សម្រាប់ការរៀបចំថ្នាំមានចំនួន ២០មុខ ស្មើនឹង៣០ម៉ឺនគ្រាប់ ទុកលេបព្យាបាលជំងឺជំងឺដូចជា រាករុះ ចុកពោះ គ្រុនក្តៅ គ្រុនផ្តាសាយ ហេវហត់ អស់កំលាំង ឈឺក្រពះ ឈឺសន្លាក់ដៃសន្លាក់ជើង ឈឺចុករោយសាច់ដុំរួមទាំជំងឺផ្សេងៗទៀត ៕ អត្ថបទ បាន សុខរិទ្ធិ












-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង