ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យបងប្អូនអតីតពលករមិនទាន់មានការងារធ្វើ ទាក់ទងលេខ១២៩៧ ព្រោះការងារក្នុងស្រុកមានអត្ថប្រយោជន៍ច្រើនជាង និងសុវត្ថិភាពជាង
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ ដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកកាន់លេខ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ច្រើនជាង និងមានសុវត្ថិភាពជាង។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ សម្រាប់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ដែលមិនទាន់មានការងារធ្វើ អាចទាក់ទងលេខ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារធ្វើ។
លោកបានឱ្យដឹងថា «បច្ចុប្បន្នយើងនៅសល់ឱកាសការងារចំនួន ៨៤ ៧៦៧កន្លែងទៀត នៅរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ ហើយឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម»។
អ្នកនាំពាក្យដដែល បានអំពាវនាវជាថ្មីឱ្យបងប្អូនអតីតពលករ គួរស្វែងរកការងារនៅក្នុងស្រុក ជាជាងប្រថុយប្រថានទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃ ដែលអាចខាតបង់ថវិកា ពេលវេលា ក៏ដូចជាអាចប្រឈមនឹងចាប់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសថៃ ថែមទៀត។
សារជាថ្មីទៀត លោក ស៊ុន មេសា បានអំពាវនាវឱ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគម ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សហការផ្ដល់ព័ត៌មានចំពោះបងប្អូនអតីតពលករខ្មែររូបណា ដែលមិនទាន់មានការងារធ្វើ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូនពួកគាត់ធ្វើ៕




-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា7 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត