ព័ត៌មាន
អ្នកជំនាញ៖ តម្លៃមាសនឹងធ្លាក់ចុះរយៈពេលខ្លី ហើយងើបឡើងវិញ បន្ទាប់ពីអាម៉េរិកកាត់អត្រាការប្រាក់ដុល្លារ
អ្នកជំនាញប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ មើលឃើញថា តម្លៃហាងឆេងមាសនៅលើទីផ្សារសកល នៅក្នុងរយៈពេលខាងមុខ នឹង អាចស្រុតចុះក្នុងរយៈពេលខ្លី ក្នុងការអន្តរកាលនៃការកាត់អត្រាការប្រាក់ដុល្លារ ហើយនឹងអាចងើបឡើងវិញ ខណៈដែលវិស័យនេះ កំពុងមានការវិនិយោគទាំងរដ្ឋ និងឯកជននៅលើពិភពលោក។

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសលើទីផ្សារបច្ចុប្បន្ន នេះថា ជុំវិញទីផ្សារហាងឆេងមាស គិតមកដល់ពេលនេះបានកំពុងបន្តហក់ឡើង ខណៈដែលអ្នកវិនិយោគ នៅលើវិស័យនេះកំពុងមានការព្រួយបារម្មណ៍ នៃការប្រួលប្រែតម្លៃមាសលើទីផ្សារលកល បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាម៉េរិក កាត់អត្រាការប្រាក់ដុល្លារ ដែលគម្រោងពីប្រមាណ ៤.៥ ភាគរយ មកនៅត្រឹម ៤.២៥ ភាគរយ ក្នុងនោះធនាគារកណ្តាលសហរដ្ឋ-អាមេរិក ក៏មានគោលបំណងកាត់អត្រាការប្រាក់ជាបន្តបន្ទាប់ទៀតផងដែរ។
លោក បន្តថា នៅក្នុងអន្តរកាលកណ្តាលសហរដ្ឋអាម៉េរិក មិនទាន់ប្រកាសកាត់អត្រាការប្រាក់ដុល្លារនេះ តម្លៃមាសលើទីផ្សារ សកលនឹងអាចស្រុតចុះក្នុងរយៈពេលខ្លី ក្នុងរង្វង់ប្រមាណ ៣ ៧០០ ដុល្លារអាម៉េរិក ក្នុងមួយអោន ឬក្រោមនេះបន្តិចបន្តួច ហើយ បន្ទាប់មកនឹងអាចងើបឡើងវិញ ខណៈដែលសេដ្ឋកិច្ចសកលមិនទាន់មានភាពមិនប្រាកដប្រជា ដោយសារការជះផលប៉ះពាល់នៃការ អូសបន្លាយនៃសង្គ្រាម ជាពិសេសគម្រោងកាត់អត្រាការប្រាក់ដុល្លាររបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលនឹងធ្វើឱ្យលុយ ដុល្លារអាចធ្លាក់ថ្លៃ។ លោក បន្ថែមថា ខណៈដែលប្រាក់ដុល្លារធ្លាក់ចុះ តម្លៃហាងឆេងមាសនៅលើទីផ្សារសកលនឹងបន្តហក់ឡើង ស្រប ពេលបច្ចុប្បន្នការវិនិយោគលើវិស័យនេះ បាននិងកំពុងកើតឡើងយ៉ាងផុលផុសនៅលើពិភពលោក ទំាងវិស័យរដ្ឋ និងវិស័យឯកជន (មានទាំងក្រុមហ៊ុន និងធនាគារជាដើម)។
សូមបញ្ជាក់ថា តម្លៃហាងឆេងមាសលើទីផ្សារសកល បាននិងកំពុងហក់ឡើងជាបន្តបន្ទាប់ ក្នុងនោះបើគិតត្រឹមថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៥នេះ តម្លៃមាសក្នុងមួយជី មានចំនួន ៤៥២ ដុល្លារ, មួយអោន ៣ ៧៥៥ ដុល្លារ, មួយតម្លឹង ៤ ៥២៤ ដុល្លារ និងមួយគីឡូ មានតម្លៃជាង ១២ ពាន់ដុល្លារអាម៉េរិក៕អត្ថបទ៖ សុន រ៉ាឌី,
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា7 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត