ព័ត៌មាន
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងក្លឹបមួយកន្លែងនៅកោះពេជ្រ ដកហូតថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានឆ្មក់ចូលបង្ក្រាបករណីរក្សារទុក ជួញដូរ ចាត់ចែងសម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់នូវសារធាតុញៀន នៅក្លឹបមួយកន្លែងឈ្មោះ ខេមបូឌា ស្កាយ៍ Cambodia Sky ឋិតនៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន ២៥៧នាក់ ក្នុងនោះជនជាតិខ្មែរ ៦២នាក់ រួមមានបុគ្គលិក អនាម័យ ចុងភៅ និងជនជាតិចិន និងជនជាតិវៀតណាម ១៩៥នាក់ ដោយបានចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួនធំ, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងទូរស័ព្ទដៃមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យទាំង ២៥៧នាក់ កំពុងត្រូវបានឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសួរនាំ និងអនុវត្តនីតិវិធី៕

-
ព័ត៌មាន1 week ago
មនុស្សជាង៧០នាក់ស្លាប់ និងជាង៥០នាក់រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែឆ្នាំ២០២៥
-
ព័ត៌មាន5 days ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
យោធភូមិភាគទី៤ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់ កងទ័ពភូមិភាគទី២ ថៃ
-
ព័ត៌មាន1 week ago
TOP STORY | សម្តេចធិបតី រំពឹងថាកិច្ចប្រជុំ JBC នឹងប្រព្រឹត្តទៅនាពេលឆាប់ៗ ដើម្បីដោះស្រាយបញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ ពិសេសតំបន់ឃុំអូរបីជាន់
-
ព័ត៌មាន1 week ago
សម្តេចតេជោស្នើឲ្យរាជរដ្ឋាភិបាលកម្ចាត់ចោលរាល់មន្រ្តី និងឈ្មួញណានៅបន្តនាំទំនិញមកពីថៃខណៈកំ ពុងបិទព្រំដែន
-
ព័ត៌មាន1 week ago
និស្សិតខ្មែរទៅសិក្សានៅចិនថា នេះជាឱកាសដ៏ល្អក្នុងការប្រាប់បរទេសពីសក្ដានុពលរបស់ខ្មែរ ទាំងវប្បធម៌ អរិយធម៌ តំបន់ទេសចរណ៍ ជាពិសេសប្រាសាទបុរាណរបស់ខ្មែរ
-
PR NEWS1 week ago
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា នឹងបើកជើងហោះហើរត្រង់ពីសៀមរាបទៅ Phu Quoc ចាប់ពីថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០២៥
-
ព័ត៌មាន5 days ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ