ព័ត៌មាន
កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានគ្រោះមហន្តរាយ លើកទី១៣ បញ្ចប់ទៅដោយជោគជ័យ ខណៈអាស៊ានប្តេជ្ញាជួយគ្នាត្រៀមឆ្លើយតបគ្រោះមហន្តរាយកើតឡើង
ភ្នំពេញ៖ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់តួនាទីជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងភាពជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ទៅដោយផ្លែផ្កា និងជោគជ័យ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងក្រុមការងារ បានដឹកនាំកិច្ចប្រជុំរយៈពេល៤ថ្ងៃនេះ, អាស៊ានបានសម្រេចឯកភាពលើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំនីមួយៗប្រកបដោយលទ្ធផលផ្លែផ្កា និងឆ្លុះបញ្ចាំងពីសមាគ្គីភាពគ្រួសារអាស៊ាន និងស្របតាមគោលការណ៍ អាស៊ានតែមួយ ការឆ្លើយតបតែមួយ។
កិច្ចប្រជុំដែលបានបញ្ចប់ក្នុងរយៈពេល៤ថ្ងៃ រួមមាន៖
-កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល-អាហា លើកទី២៣(23rd GB of AHÀ Center), កិច្ចប្រជុំនៃមេទិកាភាពធន់នឹងគ្រោះហន្តរាយអាស៊ាន លើកទី៨ (Bth ADRP)
-កិច្ចប្រជុំចំហរ ACDM លើកទី ៤៧ ដែលមានកិច្ចសន្ទនាជាមួយដៃគូខាងក្រៅអាស៊ាន និងអង្គការសហប្រជាជាតិ
-កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ (13th AMMEM) និងសន្និសីទចំពោះភាគីអាត់ម៊ែរ លើកទី១៤
(14th COP TO AADMER)
-កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន លើកទី៥ (5th AMMDM Plus China), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកជប៉ុនលើកទី៥ (5th AMMDM Plus Japan)
-កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកសាធារណរដ្ឋកូរ៉េលើកទី៤(4th AMMDM Plus ROK} ព្រមទាំងប្រារព្ធទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
អំឡុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្រ្តីទទួលបន្ទុកការងារគ្រោះមហន្តរាយអាស៊ាន លើកទី១៣ បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោងរវាងអាស៊ាន និងដៃគូ ជាគម្រោង SICAP ដំណាក់កាលទី២។
ទន្ទឹមគ្នានេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើក១៣ បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការបញ្ជាក់ពីបំណង (MOIs) រួមមាន ការចុះហត្ថលេខាលើ MOI រវាងមជ្ឈមណ្ឌល-អាហា និងប្រទេសលុចសំបួរ, ការចុះហត្ថលេខាលើ MOI រវាងមជ្ឈមណ្ឌល-អាហា និងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអាសន្ន (AFAD), កម្មវិធីផ្លាស់ប្តូរលិខិតនៃការអនុវត្ត MOI រវាងមជ្ឈមណ្ឌល-អាហា និងគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) ដំណាក់កាលទី៣។
ក្រៅពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម PHOSAY SAYASONE រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និងឡាវ។
បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើក១៣ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញប្រគល់ញញួរប្តូរវេនទៅប្រធានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើក១៤ ដល់ ឯកឧត្តម រដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ ប្រទេសឥណ្ឌូនេស៊ី៕



















-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ