ព័ត៌មាន
ពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារ
នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានជាង ១៦ ពាន់លានដុល្លារ កើនជាង ១២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន
នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានជាង ១៦ ពាន់លានដុល្លារ កើនជាង ១២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែរអ្នកជំនាញលើកឡើងថា ទោះបីជាបញ្ហាភូមិសាស្រ្តនយោបាយហាក់នៅបន្ត ការកើនឡើងនៃតម្រូវការសកលបានចាប់ផ្តើមងើបឡើងតាំងពីចុងឆ្នាំមុនមកម្ល៉េះ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។

ទិន្នន័យដដែលបង្ហាញថា ទំហំនៃការនាំចេញ-នាំចូលរបស់កម្ពុជាជាមួយប្រទេសដៃគូអន្តរជាតិមានទឹកប្រាក់សរុប ១៦,៦៧ ពាន់លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំចេញបានថវិកាជាង ៨ ពាន់លានដុល្លារកើនឡើង ១៥,២ ភាគរយ ចំណែកទំនិញនាំចូលពីក្រៅប្រទេស ៨,៦៦ ពាន់ដុល្លារកើនឡើង ៩,៣ ភាគរយ។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការនាំចេញរបស់កម្ពុជាទៅកាន់បណ្ដាប្រទេសអឺរ៉ុប និងអាមេរិក មានការកើនឡើង រួមផ្សំនឹងក្របខណ្ឌ RCEP ក៏មានកំណើនដូចគ្នា។

លោក ហុង វណ្ណៈ បញ្ជាក់ថា តម្រូវការចាប់ផ្ដើមកើនឡើងវិញនៅដំណាច់ឆ្នាំ ២០២៣ បន្ទាប់ពីការបញ្ជាទិញសម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ មានការធ្លាក់ចុះនៅឆ្នាំ ២០២២ ដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា មានការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី ឬបណ្ដាញប្រទេសរុស្ស៊ី ដែលធ្វើឱ្យមានបញ្ហាជ្រួលច្របល់ ធ្វើឱ្យទំនិញឡើងថ្លៃជាច្រើននៅលើទីផ្សារជាពិសេសថាមពលប្រេងសាំង និងទំនិញផ្សេងៗ អញ្ចឹងធ្វើឱ្យពួកគាត់ត្រូវគិត អំពីការចំណាយ ដូច្នេះមកដល់ពេលនេះ គាត់អាចគ្រប់គ្រងបាននាំឱ្យគាត់មានតម្រូវការទៅលើរបស់របរប្រើប្រាស់វិញ ទើបពាណិជ្ជកម្មកម្ពុជា-អន្តរជាតិកើនឡើង។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា នៅក្នុងក្របខណ្ឌ RCEP មានការនាំចេញផលិតផលកសិផលមួយចំនួន រួមទាំងការនាំចេញគ្រឿងអគ្គិសនី ដែលផលិតដោយក្រុមហ៊ុនជប៉ុន កូរ៉េ ចិន។
ទំនិញកសិផលទាំងនោះ ដូចជាចេកអំបូងលឿង ស្វាយកែវរមៀត កៅស៊ូ ស្រូវ-អង្ករ ជាដើម ដែលមានការបញ្ជាទិញពីឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម។
លោក ហុង វណ្ណៈ បញ្ជាក់ថា ការបោះឆ្នោតនៅអាមេរិកនៅដំណាច់ឆ្នាំនេះ មិនធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជានោះទេ ខណៈសភាពការនៅលើពិភពលោក។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ស្បែកជើង ស្រោមជើង ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹម ជាដើម។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៩ ភាគរយបើធៀបឆ្នាំ ២០២២។
ក្នុងនោះទំនិញកម្ពុជានាំចេញ ២២,៦៥ ពាន់លានដុល្លារ កើន ១,៨ ភាគរយ និងការនាំចូលមានចំនួន ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥ ភាគរយ៕
អត្ថបទពី៖ KPT
សម្រួលដោយ៖ HaTi
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦