ព័ត៌មាន
ក្រសួងបរិស្ថានធ្វើការគ្រប់គ្រងគុណភាពខ្យល់ជាប្រចាំ និងចាត់វិធានការទប់ស្កាត់ បញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ
ដើម្បីគុណភាពខ្យល់ស្អាត និងចូលរួមជំរុញសកម្មភាពដើម្បីបរិស្ថានល្អ ក្រសួងបរិស្ថានបានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើង បែបបនេះ នៅក្នុងពិធីផ្សព្វផ្សាយសារចរលេខ០១ របស់រាជរដ្ឋាភិបាល និងជំរុញសកម្មភាពដើម្បីភាពស្អាតទប់ស្កាត់ការបំពុលខ្យល់សាធារណៈ រៀបចំដោយនាយកដ្ឋានគ្រប់គ្រងខ្យល់ សំឡេង និងរំញ័រ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្តប៉ៃលិន អាជ្ញាធរក្រុមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ នៅក្នុងវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងទទួលបានការចូលរួមពីប្រជាពលរដ្ឋ និងអនុវត្តសកម្មភាពជាប្រចាំនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង«យុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក» ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។ បន្ថែមពីនេះទៀត ក្រសួងបរិស្ថានបានពង្រឹង និងជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការបំពល់ខ្យល់សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុត សំណល់កំទេចក្រណាត់ និងធ្វើការជូនដំណឹងរួមទាំងវិធានការទប់ស្កាត់ភ្លើងឆេះព្រៃផងដែរ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានមិនបានលក់បាំងព័ត៌មានស្តីពីគុណភាពខ្យល់នោះទេ។ ក្រសួងបរិស្ថានបានផ្សព្វផ្សាយនូវសន្ទស្សន៍គុណភាពខ្យល់ ដោយផ្ទាល់ រាល់វិនាទី តាមរយៈគេហទំព័រ airquality.moe.gov.kh ទំព័រហ្វេសប៊ុករបស់ក្រសួង Ministry of Environment និងប្រព័ន្ធAPPចក្រា ឈ្មោះ CSA SPA ដើម្បីឱ្យសាធារណជនតាមដានជាប្រចាំ។ ឯកឧត្តមខ្វៃ អាទិត្យា បានបន្ថែមថា រហូតមកទល់នឹងពេលនេះ ពុំទាន់មានរបាយការណ៍ណាមួយដែលគុណភាពខ្យល់របស់យើង ប៉ះពាល់ដល់សុខភាពនោះទេ ដោយគុសារណភាពខ្យល់របស់ប្រទេសកម្ពុជាឈរនៅកម្រិត ល្អនៅឡើយ។
ក្នុងឱកាសនៃពិធីផ្សព្វផ្សាយ ឯកឧត្តម ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់ ការរៀបចំយុទ្ធនាការជំរុញសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ របស់ក្រសួងបរិស្ថាន។ ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តប៉ៃលិន ចូលរួមសហការបន្តវិធានការផ្សព្វផ្សាយ សារាចរលេខ០១របស់រាជរដ្ឋាភិបាល ជាពិសេសធ្វើការអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់