ព័ត៌មាន
គ្រួសារកងទ័ព៤០០គ្រួសារក្នុងក្រុងពោធិ៍សាត់ ទទួលបានការឧបត្ថម្ភស្បៀង និងថវិកាពីសប្បុរសជន
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួនរបស់លោកជំទាវ ភឹម សំភ័ស ទីប្រឹក្សាសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ឡេង ប៊ុនដែន អគ្គលេខាធិការរងនៃអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ចែកជូនដល់គ្រួសារកងទ័ពជួរមុខ ក្នុងក្រុងពោធិ៍សាត់ចំនួន៤០០គ្រួសារដោយមួយគ្រួសារអង្ករ២០គីឡូក្រាម ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីតមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀល នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅវត្តបន្ទាយដី។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការពារជាតិក្នុងការការពារខឿនការពារជាតិ។
ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោកជំទាវ ភឹម សំភ័ស និងឯកឧត្តម ឡេង ប៊ុនដែន ដែលមានទឹកចិត្តសប្បុរសធម៌ផ្តល់ជូនគ្រួសារកងទ័ពជួរមុខចំនួន ៤០០គ្រួសារក្នុងក្រុងពោធិ៍សាត់នាពេលនេះក៏ដូចកន្លែងផ្សេងៗទៀតជាការចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេសក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេងនិងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រ ឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ ឯកឧត្តមបានបន្តទៀតថារាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ព្រោះថា ការយកចិត្តទុកដាក់លើគ្រួសារកងទ័ពកំពុងបំពេញបេសកកម្មនៅជួរមុខគឺជាកម្លាំងចិត្តដល់កងទ័ព ថាក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយ ទទួលបានការមើលថែដិតដល់ទាំងស្បៀង សម្ភារ និងថវិកាមិនទ្វេសប្រហែសនោះឡើយ។ ក្នុងខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិអាជ្ញាធរ ខេត្ត ស្រុក ក្រុងរួមជាមួយសប្បុរសជននិងប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានគ្រប់ពេលវេលា គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អភិបាលខេត្តសូមឱ្យក្រុមគ្រួសារកងទ័ពជួរមុខទាំងអស់សូមថែរក្សាសុខភាព និងចូលរួមសាមគ្គីគ្នាក្នុងស្មារតីជាតិតែមួយ ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សូមសំដែងនូវការតបស្នងសងគុណចំពោះគុណបំណាច់របស់វីរកងទ័ពនិងកងកម្លាំងគ្រប់ប្រភេទដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាពលរដ្ឋ សូមចងចាំជាប់ជានិច្ចមិនអាចបំភ្លេចបាននោះឡើយហើយសូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទៅសោយសុខក្នុងគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕






-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន24 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង