ព័ត៌មាន
«ប.ស.ស. គឺជាជីវិតថ្មីសម្រាប់អតីតពលករវិលត្រឡប់ពីប្រទេសថៃ ដើម្បីទទួលបានការគាំពារ និងសុភមង្គលគ្រួសារ»
បាត់ដំបង៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តធ្វើការងារក្នុងស្រុក គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អតីតពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដោយពួកគេនឹងទទួលបាន «របបសន្តិសុខសង្គម» ដែលប្រៀបបាននឹងជីវិតថ្មី និងការធានារ៉ាប់រងយ៉ាងរឹងមាំពីរាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ប័ណ្ណសមាជិក ប.ស.ស. មិនមែនគ្រាន់តែជាប័ណ្ណសម្គាល់ខ្លួនធម្មតានោះទេ ប៉ុន្តែវាគឺជា «អាវក្រោះ» ការពារសុខុមាលភាព។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ពេលបងប្អូនអតីតពលករទទួលបានការងារធ្វើក្នុងស្រុក នោះបងប្អូននឹងក្លាយជាសមាជិក ប.ស.ស. ហើយនឹងទទួលបានអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន រួមមាន៖
– ទទួលបានការព្យាបាលដោយឥតគិតថ្លៃ នៅពេលឈឺ ឬគ្រោះថ្នាក់ផ្សេងៗ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស។
– រាជរដ្ឋាភិបាលបានរៀបចំ «ប្រាក់សោធន» (ប្រាក់ចូលនិវត្តន៍) សម្រាប់ពលករដែលធ្វើការក្នុងស្រុក ដើម្បីធានាថាពេលចាស់ទៅ លែងមានកម្លាំងធ្វើការ ក៏នៅតែមានប្រាក់ចំណូលប្រចាំខែសម្រាប់ចិញ្ចឹមជីវិត។
ក្រៅពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចពីតម្លៃនៃ «សុភមង្គលគ្រួសារ» ដោយបញ្ជាក់ថា ការធ្វើការងារក្នុងស្រុកអនុញ្ញាតឱ្យបងប្អូនបានរស់នៅជិតប្ដី ប្រពន្ធ កូនៗ និងឪពុកម្ដាយជាទីស្រឡាញ់របស់ខ្លួន។ ដែលនេះមិនត្រឹមតែជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការស្នាក់នៅឆ្ងាយផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ភាពកក់ក្ដៅផ្លូវចិត្ត ដែលមិនអាចកាត់ថ្លៃបាន៕








-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន23 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង