ព័ត៌មាន
តំណាងរាស្រ្តមណ្ឌលខេត្តកំពត ជំរុញឱ្យប្រជាកសិករគិតគូរពីការដាំបន្លែធម្មជាតិលើកកម្ពស់ជីវភាពរស់នៅ
ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់អំពីការបង្កបង្កើនផលដំណាំបន្លែធម្មជាតិរបស់ប្រជាកសិករ ស្ថិតនៅភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។
នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បានជំរុញឱ្យកសិករបន្តការដាំដុះបន្លែធម្មជាតិ ចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរ និងយកចិត្តទុកដាក់ជាចម្បងចំពោះសុខមាលភាព និងសុខភាពប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសសើរកសិករដែលបានចូលរួមអនុវត្តវិធីសាស្រ្តដាំបន្លែធម្មជាតិ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ បរិស្ថាន និងកាត់បន្ថយការចំណាយ។ឯកឧត្តមតំណាងរាស្រ្តមណ្ឌល បានសំណូមពរឱ្យប្រជាកសិករ និងប្រជាពលរដ្ឋប្រើប្រាស់បន្លែធម្មជាតិក្នុងស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់ការថែរក្សាសុខភាព និងអនាម័យ ក៏ដូចជាលើកស្ទួយផលិតផលកសិកម្មក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម ក៏បានអំពាវនាវប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សចាស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យជាប្រចាំ ព្រោះរដូវនេះ អាកាសធាតុមានការប្រែប្រួល ចុះត្រជាក់ខ្លាំងអាចធ្វើឱ្យមានបញ្ហាសុខភាព ដូចជា ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើម។ ដូច្នេះត្រូវរស់នៅដោយអនាម័យជាប់ជានិច្ច បើមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់រហ័ស ដើម្បីជៀសផុតគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ាន់ ដារ៉ា ក៏បានជូនសារុង និងឧបត្ថម្ភថវិកាដល់ប្រជាកសិករមួយចំនួនផងដែរ៕







-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន22 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង