ព័ត៌មាន
សម្តេចធិបតី ផ្តល់សម្ភារៈពន្លត់អគ្គិភ័យដល់កងប្រតិបត្តិការរុករក និងសង្គ្រោះរបស់ ៧១១ និង៩១១
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់អំណោយសម្ភារៈពន្លត់អគ្គិភ័យជូនកងកម្លាំង៧១១នៃកងពលតូចលេខ៧០ និងកងកម្លាំង៩១១នៃបញ្ជាការដ្ឋានទ័ពពិសេស។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញក្នុងពិធីប្រគល់-ទទួលឧបករណ៍សម្ភារៈពន្លត់អគ្គិភ័យដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជូនកងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស។

ក្នុងពិធីប្រគល់-ទទួលឧបករណ៍សម្ភារៈពន្លត់អគ្គិភ័យ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា តបតាមការយកចិត្តទុកដាក់ និងយោងតាមស្ថានភាពជាក់ស្តែង ដែលកើតឡើងកន្លងទៅ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១នៃកងពលតូចលេខ៧០ និងកងប្រតិបត្តិការរុករក និងសងគ្រោះមហន្តរាយ៩១១នៃបញ្ជាការដ្ឋានទ័ពពិសេស ដែលជាកងកម្លាំងស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងបានចូលរួមប្រតិបត្តិការកន្លងក្នុងករណីអគ្គិភ័យ មិនថាទាំងករណីឆេះលំនៅដ្ឋាន អគារ និងរោងចក្រ។ ឯកឧត្តមបញ្ជាក់ថា ដោយសង្កេតឃើញផលលំបាករបស់កងប្រតិបត្តិការមានភាពស្មុគស្មាញ ទើបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បំពាក់សម្ភារៈឧបករណ៍បន្ថែមដែលឆ្លើយតបទៅនឹងស្ថានភាពក្នុងករណីអគ្គិភ័យ។

ជាក់ស្តែងផ្អែកតាមតម្រូវការក្នុងប្រតិបត្តិរបស់កងរុករក និងសង្គ្រោះសម្តេចធិបតីនាយករដ្ឋមន្រ្ដីបាន ផ្តល់សម្ភារៈពន្លត់អគ្គិភ័យ រួមមាន មួកពន្លត់អគ្គីភ័យ, ស្រោមមុខការពារពន្លឺ, ខោអាវពន្លត់អគ្គិភ័យ ចំនួន ២៥ កំប្លេ, ស្រោមដៃពន្លត់អគ្គិភ័យ, ស្រោមដៃប្រតិបត្តិការ, ស្បែកជើងពន្លត់អគ្គិភ័យ, ឧបករណ៍សម្រាប់ដកដង្ហើម, បំពង់អុកស៊ីសែន និងម៉ាស៊ីនផលិតអុកស៊ីសែនជាដើម។
លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់មេបញ្ជាការកងទ័ពជើងគោក រៀបចំផែនការ និងការហ្វឹកហ្វឺនឱ្យបានជាប់ជាប្រចាំ ជាពិសេសរដូវវស្សាខិតជិតមកដល់ កងប្រតិបត្តិការរុករក និងសង្គ្រោះទាំង១៦ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីចេញអន្តរាគមន៍ក្នុងករណីមានគ្រោះមហន្តរាយនានា មិនថាទាំងគ្រោះអគ្គិភ័យ ឬទឹកជំនន់៕ 








អត្ថបទ: សេក ឧត្តម
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍