ព័ត៌មាន
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពតអំពាវនាវដល់សមាជិកខិតខំធ្វើការងារបម្រើពលរដ្ឋ
ក្នុងបរិបទដែលប្រទេសជាតិកំពុងបន្តដំណើរទៅមុខលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត បានអំពាវនាវឲ្យមន្ត្រី និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ បង្កើនការខិតខំប្រឹងប្រែងទ្វេរដង ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជំរុញសកម្មភាពចុះមូលដ្ឋានបម្រើពលរដ្ឋឲ្យកាន់តែសកម្ម ដើម្បីធានាដណ្តើមយកជ័យជម្នះ ក្នុងការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ខាងមុខ។
កាលពីចុងសប្តាហ៍នេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅការងារគណបក្សប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាល នៅសាលសន្និសិទបូកគោដែលមានសមាជិកចូលរុបប្រមាណ ១,០៣៥នាក់។
ក្រោយបានស្តាប់របាយការណ៍សង្ខេបអំពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាក្រុងស្រុក ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានសម្តែងការកោតសរសើរ និងអរគុណចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានបន្តគាំទ្រ និងរក្សាជំហរដ៏មាំមួន ជឿជាក់លើការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ ហ៊ុន សែន ជាប្រធានគណបក្ស។
ឯកឧត្តមបណ្ឌិតបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សរបស់ប្រជាជន ដើម្បីប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដោយប្រកាន់ខ្ជាប់គោលបំណងប្រមូលផ្តុំកម្លាំងជាតិទាំងមូល ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឬនិន្នាការនយោបាយ ដើម្បីកសាងកម្ពុជា ឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំកសាងគ្រឹះរឹងមាំសម្រាប់ការប្រកួតប្រជែងនយោបាយខាងមុខ ដើម្បីឆ្ពោះទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៨។ ឯកឧត្តមបណ្តិតបានណែនាំ ដល់មន្ត្រី សមាជិកបក្សគ្រប់រូប ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋាន ធ្វើការប្រកបដោយសាមគ្គីភាព ឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ បំផុសជំនឿជាក់របស់ ប្រជាពលរដ្ឋលើគោលនយោបាយដឹកនាំរបស់គណបក្សជាពិសេសត្រូវផ្សព្វផ្សាយគោលនយោបាយបក្សឲ្យបានទូលំទូលាយ និងចូលរួមអនុវត្តគោលនយោបាយនៅតាមមូលដ្ឋានភូមិឃុំឲ្យត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធប្រសិទ្ធផល។
ឯកឧត្តមបណ្ឌិតក៏បានណែនាំឲ្យសមាជិកទាំងអស់ ត្រូវធ្វើជាជនបង្គោល និងជនគំរូតំណាងឲ្យបក្ស ដើម្បីជួយសម្របសម្រួលដោះស្រាយរាល់បញ្ហាប្រឈប់ តម្រូវការ និងក្តីកង្វល់របស់ពលរដ្ឋ ឲ្យបានទាន់ពេលវេលា ជាពិសេសអ្នកដែលមានតំណែងតួនាទី នូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ សុជីវធម៌ អកប្បកិរិយាថ្លៃថ្នូរ បម្រើពលរដ្ឋដោយសេចក្តីពេលចិត្ត រក្សាបាននូវតម្លាភាព សមភាព យុត្តិធម៌ និងសមធម៌សង្គម ចៀសវាងរាល់សកម្មភាព បង្កឲ្យពលរដ្ឋថ្នាំងថ្នាក់ចិត្ត៕




-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន4 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន4 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន4 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ