ព័ត៌មាន
ក្រសួងសុខាភិបាល និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ) ដើម្បីពិនិត្យវឌ្ឍនភាព និងពន្លឿនការងារបរិវត្តកម្មឌីជីថល ក្នុងវិស័យសុខាភិបាល។
លទ្ធផលនៃកិច្ចប្រជុំបានពិភាក្សា និងឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. ប្រព័ន្ធបញ្ជីចាក់វ៉ាក់សាំង (EIR)៖ ប្រព័ន្ធនេះបានត្រៀមខ្លួនរួចរាល់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី១ ឆ្នាំ២០២៦។ បច្ចុប្បន្នប្រព័ន្ធមានទិន្នន័យកំណត់ត្រាវ៉ាក់សាំងជាង ១ លាននាក់ ដែលនឹងជួយសម្រួលដល់ការតាមដានប្រវត្តិវ៉ាក់សាំងរបស់ប្រជាពលរដ្ឋ
២. ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន (HFMS)៖ បានបញ្ចប់ដំណាក់កាលទី១ ដោយជោគជ័យ ដោយអាចបង្ហាញទីតាំង និងទិន្នន័យមន្ទីរសម្រាកព្យាបាល មន្ទីរពហុព្យាបាល និងមន្ទីរពេទ្យឯកជន នៅលើ Dashboard។ ក្រុមការងារកំពុងបន្តដំណាក់កាលទី២ លើការចុះបញ្ជីមូលដ្ឋានសុខាភិបាល និងលើកកម្ពស់ស្តង់ដាសុវត្ថិភាព
៣. ប្រព័ន្ធពិគ្រោះជំងឺពីចម្ងាយ (Telemedicine)៖ ជាបច្ចេកវិទ្យាពិគ្រោះព្យាបាលថ្មី ដែលគ្រោងនឹងដាក់ដំណើរការសាកល្បងនៅ មន្ទីរពេទ្យគោលដៅចំនួន ២ ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបង្កើនប្រសិទ្ធភាពសេវាពិគ្រោះ និងព្យាបាលជំងឺ
៤. សុវត្ថិភាពឯកសារ (Verify.gov.kh)៖ ជាជំហានៗគ្រោងដាក់បញ្ចូល QR Code ស្តង់ដារបស់ Verify.gov.kh លើឯកសារផ្លូវការតម្រូវនានារបស់ក្រសួងសុខាភិបាល ដើម្បីធានាភាពត្រឹមត្រូវ និងសុវត្ថិភាពឯកសារ។
លទ្ធផលខាងលើនេះ ជាកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាល ក្នុងការនាំយកបច្ចេកវិទ្យាទំនើបមកបម្រើសុខភាពសាធារណៈ និងបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ រួមគ្នា របស់ក្រសួងសុខាភិបាល និង គ.រ.ឌ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា៕




-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១