ព័ត៌មាន
ស្ថានភាពគុណភាពខ្យល់គិតចាប់ពីម៉ោង ៧ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) “ល្អ”
ការបំពុលខ្យល់កើតឡើងជាចម្បងដោយសារសកម្មភាពមនុស្ស។ មូលហេតុចម្បង ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងក្នុងរដូវប្រាំង បណ្តាលមកពីការដុតសំណល់កសិកម្ម, ដុតជញ្រ្ជាំងស្រូវ ដុតព្រៃ ដុតស្មៅ ដុតសំរាម សំណល់ប្លាស្ទិក នៅតាមទីចំហរ និង ឆេះដោយធម្មជាតិ។
ប្រភព និងសកម្មភាពសំខាន់ៗ ផ្សេងទៀតរួមមាន ការបញ្ចេញផ្សែងពីយានយន្ត, ការបញ្ចេញផ្សែងរោងចក្រ, ការហុយចេញពីការដ្ឋានសំណង់ និងធូលីដីតាមផ្លូវការ។ល។
ដើម្បីគ្រប់គ្រងគុណភាពខ្យល់ និងដើម្បីធានាឱ្យគុណភាពខ្យល់នៅកម្ពុជា នារដូវប្រាំងនេះ ឱ្យនៅតែរក្សាគុណភាពល្អ ក្រសួងបរិស្ថានស្នើសុំការចូលរួម ធ្វើការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ រួមមានការពារនិងទប់ស្កាត់ ភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានដីព្រៃ ការដុតគល់ជញ្រ្ជាំងស្រូវ ការដុតសំរាម សំណល់រឹង សំណល់ប្លាស្ទិកនៅទីចំហ ការដុតកម្ទេចក្រណាត់ និងការឆេះសំណល់ទីលានចាក់សំណល់។
សូមចូលរួម ទប់ស្កាត់និងកាត់បន្ថយការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម ពីយានយន្ត ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។
សូមបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានពិនិត្យឃើញថា កំហាប់ភាគល្អិតនិចល គិតជាមធ្យមស្មើនឹង ៣៣.៣៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 ។





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១