ព័ត៌មាន
ម្ចាស់សិប្បកម្មជាស្រ្តីកំពុងបង្កើនការផលិត រុញផលិតផលខ្មែរចូលទីផ្សារជំនួសការនាំចូលពីបរទេស
ម្ចាស់សិប្បកម្មជាស្រ្តី បាននិងកំពុងបង្កើនកិច្ចដំណើរការផលិត និងវេចខ្ចប់នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដោយមានសម្ទុះ កើនឡើង៣ទៅ៤ដង បើធៀបមុនការផ្ទុះឡើងនូវជម្លោះព្រំដែន ដើម្បីផលិតរុញចូលទីផ្សារជំនួសការនាំចូល គាំទ្រ និងឆ្លើយតបដល់ការ ប្រើប្រាស់របស់ប្រជាពលរដ្ឋ។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការ ផលិត វេចខ្ចប់ និងការផ្គត់ផ្គត់ទំនិញចូលទីផ្សាររបស់សហគ្រិនជាស្តី្រ នេះថា ជុំវិញផលិតផលក្នុងស្រុកឃើញថា ពីមួយឆ្នាំទៅមួយ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈដែលកម្ពុជាមានដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ-ជំនាញ ដើម្បីត្រួសត្រាយ ផ្លូវ ផ្តល់ឱកាសដល់សហគ្រិន ជាពិសេសសហគ្រិនជាស្រ្តី មានឱកាសបង្ហាញផលិតផលរបស់ខ្លួន នៅទីផ្សារក្នុងស្រុកនិងការនាំចេញ។
លោកជំទាវ បន្តថា ខណៈប្រជាពលរដ្ឋធ្វើពហិការ បន្ទាប់ពីការផ្ទុះឡើងនូវជម្លោះព្រំដែនកម្ពុជា-ថៃ សហគ្រិនជាស្រ្តីបានជួប បញ្ហាប្រឈមភ្លាមៗមួយចំនួនផងដែរដូចជា លទ្ធភាពនៅក្នុងដំណើរការផលិត និងដើមទុនសម្រាប់ពង្រីកអាជីវកម្មជាដើម។ តែទោះបី យ៉ាងណា នៅក្នុងបរិការណ៍ផ្លាស់ប្តូរនេះ សហគ្រិនជាស្រ្តីបានពង្រីកខ្លួននៅក្នុងដំណើរការផលិតបានទាន់ពេលវេលា ជាក់ស្តែងមកដល់ពេលនេះ ខ្សែច្រវាក់ផលិតកម្មជាច្រើន បាននិងកំពុងជំរុញការផលិត កើនឡើង ៣ ទៅ៤ដង ដើម្បីរុញចូលទីផ្សារផង និងបង្កើន ប្រាក់ចំណូលរបស់ខ្លួនផង ដែលនេះជាការចូលរួមចំណែក ដោយមិនត្រឹមផ្គត់ផ្គត់ផលិតផលជំនួសការនាំចូលប៉ុណ្ណោះទេ ថែមទាំង បង្កើតការងារ និងចូលរួមលើកកម្ពស់ដល់កសិករដែលជាអ្នកផ្គត់ផ្គត់វត្ថុធាតុដើមផងដែរ។
សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ នៅក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរ ជាតិនានា ព្រមទាំងជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្ត និងបណ្តាសភាពាណិជ្ជកម្ម នៅក្រៅប្រទេសដូច ការបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមចំណែកខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាស ពាណិជ្ជកម្មជាដើម៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១