ព័ត៌មាន
យុវជនព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់ Svay Rieng Cup U15 រដូវកាលទី២
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំប្រចាំខេត្តស្វាយរៀង Svay Rieng Cup U15 រដូវកាលទី២ ឆ្នាំ២០២៥ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានបញ្ចប់ដោយជោគជ័យ ដោយក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមយុវជនគោព្រៃភូមិស្វាយធំ ដោយការទាត់បាល់ប៉េណាល់ទី កាត់សេចក្ដី។

ជំនួបដ៏ស្វិតស្វាញ នៅកីឡដ្ឋានខេត្តស្វាយរៀង នេះ ត្រឹមរយៈពេល ៧នាទី កីឡាករ អាត ផលវិសាល បានស៊ុតគ្រាប់នាំមុខឲ្យក្រុមយុវជនគោព្រៃភូមិស្វាយធំ ១គ្រាប់មុន រហូតដល់នាទី២២ ទើបកីឡាករ ងួន វណ្ណរ៉ាឆីត វាយបកគ្រាប់តាមស្មើឲ្យក្រុមយុវជនព្រះខ័នរាជស្វាយរៀង ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ៨០នាទី និងឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមយុវជនគោព្រៃភូមិស្វាយធំ ៥-៤ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។

ក្រៅពីការឈ្នះពាន ក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង ក៏ទទួលបានពានរង្វាន់ឯកត្តជនចំនួន ៣ ផ្សេងទៀតផងដែរ រួមមានពានរង្វាន់គ្រូបង្វឹកល្អជាងគេ បានទៅលោក ភោគ សីហា, ពានរង្វាន់អ្នកចាំទីល្អជាងគេ បានទៅកីឡាករ ធឿន ណាក់មុនី និងពានរង្វាន់កីឡាករស៊ុតបញ្ជូលទីច្រើនជាងគេបានទៅកីឡាករ ជៀវ ដេវីត។ ចំណែកក្រុមយុវជនគោព្រៃភូមិស្វាយធំ បានទទួលចំណាត់ថ្នាក់លេខ២ តែថ្នាក់ដឹកនាំក្រុមថា នេះគឺជាជោគជ័យលើសពីការរំពឹងទុក។

ដោយឡែកចំណាត់ថ្នាក់លេខ៣ បានទៅក្រុមយុវជនសាលាបឋមសិក្សាជ្រៃធំ បន្ទាប់ពីយកឈ្នះក្រុមយុវជនសាមគ្គី ដោយលទ្ធផល ២-០។ មិនតែប៉ុណ្ណោះ សាលាបឋមសិក្សាជ្រៃធំ ក៏បានឈ្នះពានរង្វាន់ Fair-Play ប្រចាំពានរង្វាន់ Svay Rieng Cup U15 រដូវកាលទី២ នេះផងដែរ៕ អត្ថបទ លី ឈុនឡា








-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១