ព័ត៌មាន
សមាគមមិត្តភាពកម្ពុជា-ចិន រៀបចំកម្មវិធីរាត្រីសមោសរ អបអរចូលឆ្នាំប្រពៃណីចិន និងជាសញ្ញានៃមិត្តភាពយ៉ាងជ្រាលជ្រៅនៃប្រទេសទាំងពីរ
ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីរាត្រីសមោសរ ចូលឆ្នាំប្រពៃណីចិន ឆ្នាំមមី ២០២៦ នាថ្ងៃទី១៦ ខែកុម្ភៈ ប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម និងពោរពេញដោយស្នាមញញឹមនៃមិត្តភាព ក្រោមអធិបតីភាពរបស់ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំង យុវជន ប្រទេសទាំងពីរ និងភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឲ្យដឹងថា ក្រោយពេលដែលពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដោយ UNESCO នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ពិធីបុណ្យដែលមានអាយុកាលជិ ត៤ពាន់ឆ្នាំនេះ កាន់តែមានវិសាលភាពសកល និងរួមចំណែកបង្កើនកម្លាំង ដល់កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ។
ឯកឧត្តម ឯក សំអុល ចាត់ទុកការជួបជុំគ្នានេះ មិនត្រឹមតែជាការអបអរសាទរពិធីបុណ្យវប្បធម៌ដ៏សំខាន់មួយរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាសញ្ញា នៃមិត្តភាពជ្រាលជ្រៅ និងការតភ្ជាប់បេះដូងរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិនទៀតផង។
ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា–ចិន ត្រូវបានលើកកម្ពស់ទៅជាសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មី ហើយកម្មវិធីនារាត្រីនេះ បានរំលេចកាន់តែច្បាស់ពីការតភ្ជាប់បេះដូង រវាងប្រជាជននៃប្រទេសយើងទាំងពីរ។
អំឡុងកម្មវិធីនាពេលនោះដែរ ក៏មានការចាក់បញ្ចាំងផ្ទាំងទស្សនីយភាព ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ដ៏អស្ចារ្យអំពីការសម្តែងសិល្បៈដោយរួមបញ្ចូលនូវបច្ចេកវិទ្យាក្នុងទម្រង់ 8K+AI ព្រមទាំង បញ្ចេញឧត្តមភាពនៃការផ្សព្វផ្សាយជាភាសា ៨៥ភាសា ក្រោមកិច្ចខិតខំរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលចាប់រាប់តាំងពី១៩៨៣មក។ ក្រៅពីនេះ ក៏មានការធ្វើនំគៀវរួមគ្នា និងសកម្មភាពកម្សាន្ត ដើម្បីអបអរសាទរបុណ្យឆ្នាំថ្មី របស់ចិនជាច្រើនទៀត ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ៕ អត្ថបទ បាន សុខរិទ្ធិ




-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១