ព័ត៌មាន
ប្រតិបត្តិករទេសចរណ៍អរគុណចំពោះរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តពន្ធដារដល់ដំណាច់ឆ្នាំ២០២៦
ប្រតិបត្តិករទេសចរណ៍ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ជាពិសេសសម្ដេចមបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះវិស័យឯកជន បានបន្តផ្តល់ការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប ខណៈពួកគាត់សង្ឃឹមថា ប្រមុខរដ្ឋាភិបាលនឹងពង្រីកវិសាលភាព ការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសផ្តល់ការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ការលើកទឹកចិត្តដល់សហគ្រាសក្នុងវិស័យទេសចរណ៍ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍។
ប្រធានសមាគមមគ្គុទេសក៍អង្គរខេត្តសៀមរាប លោក ខៀវ ធី បានប្រាប់ BTV ថា ការលើកលែងពន្ធដារ សហគ្រាសក្នុងវិស័យទេសចរណ៍ នាពេលនេះ នឹងជួយសម្រាលបន្ទុកពួកគាត់បានមួយកម្រិត ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចបន្តអាជីវកម្មរបស់ខ្លួន បន្ទាប់ពីរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា យល់ថា នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្រមុខរដ្ឋាភិបាល ដែលបានបន្តអនុគ្រោះទៅដល់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដោយលោកបណ្ឌិត សង្ឃឹមថា ការលើកលែងនេះ នឹងអនុវត្តនៅមូលដ្ឋានសក្តានុពលទេសចរណ៍ផ្សេងទៀត ដូច រាជធានីភ្នំពេញ, ទេសចរណ៍តំបន់ឆ្នេរ និងតំបន់ផ្សេងៗទៀត។
សូមបញ្ជាក់ថា ការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប បានអនុវត្តគិតចាប់ពីខែមករា ឆ្នាំ២០២៦ ដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២៦។ ការលើកទឹកចិត្តពន្ធដារ រួមមាន ៖ ទី១- លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២៦។
ទី២- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៦, ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលសហគ្រាសបានបង់រួចឆ្នាំ២០២៧ នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំ និង ទី៣- មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៦៕ អត្ថបទ៖ ធូ វិរៈ



-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១