ព័ត៌មាន
រដ្ឋបាលខេត្តរតនគិរី បន្តរៀបចំអភិវឌ្ឍន៍សួនច្បារផ្នែកខាងលិចនៃបឹងកន្សែងបន្ថែម បន្ទាប់ពីបានអភិវឌ្ឍន៍ផ្នែកខាងកើតយ៉ាងល្អស្អាតសម្រាប់ពលរដ្ឋ និងទេសចរលេងកម្សាន្ត
រតនគិរី៖ ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បឹងកន្សែងបានប្រែមុខមាត់ថ្មី ដ៏ស្រស់ត្រកាល និងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ និងជារមណីយដ្ឋានប្រកបដោយភាពទាក់ទាញ។ បន្ទាប់ពីធ្វើការអភិវឌ្ឍន៍ផ្នែកខាងកើត បានយ៉ាងល្អស្អាត និងស្រស់បំព្រងហើយនោះ ឯកឧត្តម អភិបាលខេត្ត បន្តធ្វើការអភិវឌ្ឍន៍ផ្នែកខាងលិច បន្តទៀត ដោយនឹងរៀបចំសួនច្បារ មានមាត្រដ្ឋាន១/១០០០ មានជណ្តើចុះ២កន្លែងថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តរតនគិរី។
សូមបញ្ជាក់ថា បឹងកន្សែង ជាបឹងធម្មជាតិមួយ ស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តរតនគិរី និងជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយក្នុងខេត្តរតនគិរី។ បច្ចុប្បន្ន នឹងកន្សែង មានការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេង ជិះលេងតាមមាត់បឹង មានខ្សែរ៉តជិះលេងកំសាន្ត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាក់គ្រួសារដំរី រូបសំណាក់សត្វ អក ព្រមទាំងរូបសំណាកសត្វដ៏ទៃច្រើនទៀត គួរជាទីចាប់អារម្ម និងជាកន្លែងដ៏ទាក់ទាញបំផុតរបស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកគយគន់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ។ជាពិសេស អាចគយគន់ សត្វប្រវឹក សត្វទម សត្វកុក និងសត្វស្លាបជាច្រើនប្រភេទផ្សេង ផងដែរ។
រមណីយដ្នានធម្មជាតិមួយនេះគឺជាទីកន្លែង អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរដែលទៅលេងនៅបឹងនេះហើយទទួលបានអារម្មណ៍ស្រស់ស្រាយ និងបង្កើតអនុស្សារីយ៍ល្អៗជាច្រើនដែលមិនអាចបំភ្លេចបាន។ដូច្នេះភ្ញៀវទេសចរជាតិ អន្តរជាតិបើបានកមលេងខេត្តរតនគិរីហើយ សូមកុំរំលងរមណីយដ្ឋានធម្មជាតិនេះឱ្យសោះ៕












-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១