ព័ត៌មាន
មន្ទីរអប់រំរាជធានី វាយតម្លៃខ្ពស់ការខិតខំអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីចូលរួមកីឡាសិស្សបឋមសិក្សាជើងឯករាជធានី
ការប្រកួតកីឡាសិស្សបឋមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៥-២០២៦ បានបិទបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តហ៍ទៅ នៅទីលានវិទ្យាល័យ ឥន្ទ្រទេវី បន្ទាប់ពីដំណើរការប្រកួតរយៈពេល៧ថ្ងៃ លើ៥ប្រភេទកីឡាទាំងកុមារ កុមារី ខណៈថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីវ័យក្មេងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានលើកឡើងថា ក្នុងនាមមន្ទីរសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯក ដែលជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «មនុស្សម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត»។ គោលបំណងនៃការប្រកួតនេះ គឺដើម្បីជំរុញដល់កុមារា កុមារីឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើអបាយមុខក្នុងសង្គម។
លោក អ៊ុក ចន្ថា បានបន្ថែមថា នាពេលនេះជាកាយវិកាមួយ ក្នុងការខិតខំទៅតាមសមត្ថភាព ដែលខ្លួនបានហ្វឹកហាត់ ហើយបានយកចិត្តទុកដាក់គោរពបទបញ្ជាបច្ចេកទេសនៃប្រភេទកីឡានីមួយៗ ក្នុងការដណ្តើមយកជ័យលាភី ដើម្បីសម្រេចផែនការរបស់ខ្លួន ដែលបានកំណត់មក។ លោក អ៊ុក ចន្ថា បានកោតសរសើរដល់ក្រុមជ័យលាភី និងលើកទឹកចិត្តដល់ក្រុមមិនទទួលបានជ័យលាភីទាំងអស់ត្រូវយកចិត្តទុកដាក់បន្តបង្កើនសមត្ថភាព ដោយបន្តហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នាពេលខាងមុខ។
បើតាមរបាយការណ៍លោក សេង ស្រេង ប្រធានការិយាល័យកីឡា បានឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា ជើងឯករាជធានីភ្នំពេញបានដំណើរការប្រកួតរយៈពេល៧ថ្ងៃ ពីថ្ងៃទី០៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លើប្រភេទកីឡាចំនួន៥ ទាំងផ្នែកកុមារា និងកុមារី ដែលមានដូចជាប្រភេទកីឡាបាល់ទាត់ ១៤ក្រុម កីឡាបាល់ទះ១៨ក្រុម កីឡាបាល់បោះ ១៣ក្រុម អត្តពលកម្ម ១៥ក្រុម និងប្រភេទកីឡាវាយកូនឃ្លីលើតុ ៤ក្រុម សរុបប្រតិភូដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ១០៣២នាក់ (កុមារី ២៤២នាក់)។ គណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើប្រភេទកីឡាទាំង៥ និងទទួលបានពានរង្វាន់ មេដាយអមដោយថវិកាជ័យលាភីផងដែរ៕










-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១