ព័ត៌មាន
អាជ្ញាធរខេត្តសៀមរាបជំរុញពលរដ្ឋដាំបន្លែតាមផ្ទះ ដើម្បីជួយសម្រួលជីវភាព កាត់បន្ថយធ្វើចំណាកស្រុក
អាជ្ញាធរស្រុកប្រាសាទបាគង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យដាំបន្លែតាមផ្ទះឱ្យបានច្រើន ដើម្បី ជួយសម្រួលជីវភាព និងកាត់បន្ថយការធ្វើចំណាកស្រុក ខណៈដែលបន្លែគ្រប់ប្រភេទមានទីផ្សារល្អ និងជាគំរូដ៏ល្អក្នុងការបង្កើត «សហគមន៍បៃតង» នៅតាមភូមិ សាលារៀន និងវត្ដអារាម។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានមានប្រសាសន៍ថា ការដាំបន្លែជាមុខរបរដ៏សំខាន់មួយបន្ទាប់ពីដំណាំស្រូវ ដែលកសិករមួយចំនួនក្នុងបណ្តាខេត្តនៃប្រទេសកម្ពុជាកំពុងតែពេញនិយមធ្វើការដាំដុះ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។
លោកបន្ដថា ការដាំបន្លែជាលក្ខណៈគ្រួសារ ទទួលបានបន្លែសុវត្ថិភាពសម្រាប់ទទួលទានក្នុងគ្រួសារមានសុខភាពល្អ។ នៅរដូវប្រាំងនេះ ប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ដីនៅជុំវិញផ្ទះឱ្យអស់លទ្ធភាពរបស់តាមរយៈ ការដាំដុះគ្រប់ប្រភេទ ខណៈដែលការដាំបន្លែជាលក្ខណៈគ្រួសារ គឺជាសកម្មភាពកសិកម្មដ៏សំខាន់ ដែល ជួយឱ្យពលរដ្ឋកម្ពុជាទទួលបានបន្លែសុវត្ថិភាពសម្រាប់ហូបចុកកាត់បន្ថយការចំណាយ និងបង្កើតចំណូលបន្ថែម ជាពិសេស កាត់បន្ថយការធ្វើចំណាកស្រុក។ លោកបន្ដថា តាមរយៈការដាំដុះចម្រុះ និងការប្រើប្រាស់ដីធ្លីឱ្យអស់លទ្ធភាពតាមរយៈការកែច្នៃទីធ្លាមុខផ្ទះ និងចំហៀងផ្ទះ ដែលសល់ដីទំនេរចោល មិនត្រឹមតែអាចធ្វើកសិកម្មដាំដុះបន្លែច្រើនមុខសម្រាប់ទុកលក់រកចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យគាត់អាចទុកបរិភោគបន្លែធម្មជាតិក្នុងក្រុមគ្រួសារថែមទៀត។បើតាមលោក សូរ ប្លាតុង ការដាំត្រឹមតែរយៈពេលមួយខែ ដូចបន្លែ ស្ពៃ ត្រកួន ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ សណ្តែ អាចទទួលផល ។
លោក សាយ តុម ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា សកម្មភាពដាំដុះនេះ គឺជាការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមការផ្ដួចផ្ដើម និងបំផុសចលនារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែជំរុញឱ្យមានការដាំដុះបន្លែតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍។ ចលនានេះ គឺដើម្បីបង្កើនភាពម្ចាស់ការ កាត់បន្ថយការចំណាយ និងពឹងផ្អែកលើទីផ្សារខាងក្រៅ, ធានាសន្តិសុខស្បៀង បង្កើនបរិមាណបន្លែសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ជាពិសេស ការលើកកម្ពស់សុខុមាលភាព តាមរយៈទទួលបានបន្លែស្រស់ៗ និងមានជីវជាតិសម្រាប់ការហូបចុកផង និងជាគំរូដ៏ល្អក្នុងការបង្កើត “សហគមន៍បៃតង”នៅតាមភូមិ និងនៅតាមវត្តអារាម៕





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត