ព័ត៌មាន
ផលិតផលខ្មែរថ្មីៗរាប់សិបមុខត្រូវបានផលិតឡើងក្រោមសម្ទុះគាំទ្រពីពលរដ្ឋ
ផលិតផលខ្មែរថ្មីៗរាប់សិបមុខ ត្រូវបានផលិតឡើងបន្តបន្ទាប់ ក្រោយមានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអំឡុងពេល នៃការឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យភាពកម្ពុជា និងការពហិការមិនប្រើប្រាស់ និងមិនបរិភោគទំនិញថៃ ។
ផលិតផលខ្មែរច្រើនមុខថ្មីៗ កំពុងត្រូវបានផលិត មានដូចជាចំណីអាហារ ក្នុងនោះមានត្រីខ ទឹកត្រី ទឹក ស៊ីអ៊ីវ ភេសជ្ជៈ នំក្រៀម និងអាហារកំប៉ុងជាដើម ខណៈរបស់ប្រើប្រាស់មួយចំនួន ដូចជាសាប៊ូ កក់សក់ សាប៊ូដុស ខ្លួន ថ្នាំដុសធ្មេញ ។ល។ ដោយផលិតផលទាំងអស់នេះ សុទ្ធសឹងតែជា ផលិតផលជំនួសទំនិញរបស់ថៃ។
អ្នកស្រី សេរី នាង ម្ចាស់ផលិតផលសាប៊ូឈ្មោះ “ខ្មែរយើង” និងលោក សុខ ឃឿន ម្ចាស់ ផលិតផល ថ្នាំដុសធ្មេញធ្វើពីម្លូ និងស្លាឈ្មោះ “ហាហា” បានឲ្យដឹងថា ក្រោយពីឃើញសម្ទុះ នៃ ការគាំទ្ររបស់ពលរដ្ឋខ្មែរ លើផលិតផលជាតិយ៉ាងខ្លាំងក្លា លើសពេលណាៗទាំងអស់នោះ ក៏បានសម្រេចបោះទុនបង្កើត ផលិតផល ដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ហើយ នៅក្រោយពេលផលិតឡើងហើយនោះ គឺ មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋផងដែរ។
ចំណែកអ្នកស្រី ហេង ស៊ីនួន ម្ចាស់ហាងសម្រស់ខ្មែរ ដែលទទួលយកនូវផលិតផលខ្មែរ ប្រភេទ គ្រឿងសម្អាងចែកចាយបន្ត បានឲ្យដឹងថា ក្រោយពេលមានសង្គ្រាមព្រំដែនកម្ពុជា-ថៃ សម្ទុះនៃការគាំទ្រផលិតផលជាតិ ពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែគាត់នៅមាន ការព្រួយបារម្ភខ្លះដោយសាររយៈពេលចុងក្រោយនេះ ការគាំទ្រហាក់មានការថយចុះព្រោះ អ្នកខ្លះទោះបីផលិតផលមួយចំនួនខ្មែរអាចផលិតបាន បែរជានៅនាំគ្នាគាំទ្រផលិតផលរបស់ថៃទៅវិញ។
គួរបញ្ជាក់ថា ជាមោទនភាពយ៉ាងខ្លាំង ដោយនារយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋ កម្ពុជាទាំងក្នុង និងក្រៅប្រទេស បានជួយគាំទ្រផលិតផលជាតិ ជាមួយនោះក្រសួងស្ថាប័នជាច្រើនក៏បានបង្កើតព្រឹត្តិការណ៍មានការតាំងពិព័រណ៍ផលិតផលជាតិ ដើម្បីផ្សព្វផ្សាយឲ្យប្រជា ពលរដ្ឋផ្សេងៗបានដឹង ដែលសកម្មភាពទាំងអស់នេះ ក៏បានជំរុញ និងលើកទឹកចិត្តដល់អ្នក ផលិត បង្កើនការផលិតបន្ថែមទៀតផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ











-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១