ព័ត៌មាន
អាជ្ញាធរនឹងចាត់វិធានការច្បាប់ចំពោះម្ចាស់ទីតាំងដែលលួចលាក់ផ្តល់ការស្នាក់នៅដល់ជនបរទេសប្រព្រឹត្តបទល្មើស
អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការច្បាប់ រួមទាំងពិន័យប្រាក់ ទៅលើម្ចាស់ទីតាំងទាំងឡាយ ណាដែលលួចលាក់ផ្តល់ការស្នាក់នៅដល់ជនបរទេសប្រព្រឹត្តិបទល្មើស Online Scams នៅក្នុងប្រទេសកម្ពុជា។
ឆ្លើយតបទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់ និងអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់ គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំនានា កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេសកំពុងបន្តសស្រាក់សស្រាំបំផុត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញចេញពីកម្ពុជា ខណៈក្រសួងមហាផ្ទៃ បានដាក់ឱសានវាទ ឬបន្ទាត់ក្រហម ត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦ ។

សម្រាប់ក្របខ័ណ្ឌ នៃរាជធានីភ្នំពេញ ថ្មីៗនេះ កម្លាំងនគរបាលរាជធានី ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការបន្តទប់ស្កាត់ និងបង្ក្រាបដាច់ខាត លើទីតាំងជួលការស្នាក់នៅទាំងឡាយ ដែលបានលួចលាក់បន្តផ្តល់ការស្នាក់នៅដល់ជនបរទេសដោយខុសច្បាប់ ពិសេសការរស់នៅសម្រាប់ប្រព្រឹត្តិបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះជាការឆ្លើយតបទៅនឹង ការដាក់ឱសានវាទរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានកំណត់បន្ទាត់ក្រហមត្រូវលុបបំបាត់បទល្មើសឆបោកនេះឲ្យអស់ និងមានប្រសិទ្ធិភាពខ្ពស់ត្រឹមដំណាច់ចុងខែមីនា ឆ្នាំ២០២៦ ។
ប្រជាពលរដ្ឋ សម្តែងការគាំទ្រចំពោះវិធានការខាងលើនេះ ក៏ដូចជាវិធានការទាំងឡាយនានាជាច្រើនទៀតរបស់អាជ្ញាធរនៅទូទាំងប្រទេស ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតដាច់ណាត់នូវរាល់បទល្មើសឧក្រិដ្ឋទាំងឡាយ ដែលកើតមានឡើងនៅក្នុងប្រទេសជាតិ ពិសេសគឺឧក្រិដ្ឋកម្មឆបោកអនឡាញនេះតែម្តង ។
យោងលើជំពូកទី៦ មាត្រាទី២០ នៃអនុក្រឹត្យថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២៦ ក៏បានកំណត់ផងដែរចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤,០០០,០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ ៕ អត្ថបទ៖ លីហេង





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១