ព័ត៌មាន
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើន មកដើរទស្សនាកម្សាន្ដ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នៅខេត្ដសៀមរាប
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាច្រើនកុះករដើរទស្សនាកម្សាន្ដប្រាសាទអង្គរវត្ដ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណា នាថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦នេះ ខណៈដែលពិធីនេះ មានរយៈពេលបីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦ ។
ភ្ញៀវទេសចរជាតិមកពីតាមបណ្ដាខេត្ដ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យប្រពៃណីចិន វៀតណាមឆ្នាំ២០២៦នេះ ដោយពួកគាត់សម្ដែងមោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅតែទាក់ទាញអ្នកទេសចររគ្រប់ជាតិសាសន៍ទៅទស្សនាកម្សាន្ដជារៀរាល់ឆ្នាំ។
អ្នកទេសចរ ក៏លើកឡើងផងដែរថា ប្រាសាទអង្គរវត្ដពិតជាមានភាពអស្ចារ្យ និងល្បីល្បាញនៅលើពិភពលោក ដែលខ្លួនចំណាយពេលវេលាដើរទស្សនាប្រាសាទអង្គរវត្ត ក៍ដូចជានៅតាមរមណីយដ្ឋានផ្សេងៗទៀតមិនខកបំណង។ពួកគាត់បានកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធ ដែលបានអភិឌ្ឍន៍រមណីយដ្ឋានអង្គរ និងព្រមទាំងក្រុងសៀមរាប ឱ្យមានការរីកចំរើនបានល្អប្រសើរ និងមានសន្ដិសុខសុវត្ថិភាពល្អដល់អ្នកទេសចរ។
បើតាមរបាយការណ៍នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនេះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលទស្សនាតំបន់អង្គរ មានជាង៣ម៉ឺន១ពាន់នាក់ ក្នុងនោះមានអ្នកទេសចរអន្ដរជាតិ ជាង៨ពាន់នាក់៕









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត