ព័ត៌មាន
ជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
ខណៈដែលអាជ្ញាធរកម្ពុជា កំពុងប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) យ៉ាងសកម្ម មន្ត្រីជំនាញបានផ្ញើសារព្រមានដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងឡាយ ឱ្យ ចូលរួមសហការរាយការណ៍អំពីវត្តមានជនបរទេស បើមិនដូច្នោះទេ ប្រសិនបើមានការរកឃើញបទល្មើស ក្នុងទីតាំងនោះ ម្ចាស់ទីតាំងនឹងប្រឈមនឹងការផាកពិន័យ។
ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា យុទ្ធ នាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ បានធ្វើរយៈពេលជាងមួយឆ្នាំមកហើយ និងបានបណ្តេញ ជនបរទេសបានរាប់ពាន់នាក់ចេញពីកម្ពុជា ក្នុងនោះ លោកក៏បានស្នើឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះជួល ម្ចាស់ខុនដូ ផ្ទះសំណាក់ និងសណ្ឋាគារទំាងអស់ ត្រូវផ្តល់ព័ត៌មានឱ្យអាជ្ញាធរមានសមត្ថកិច្ចឱ្យបានគ្រប់ គ្រាន់ពាក់ព័ន្ធនឹងជនបរទេសស្នាក់នៅ។ បើមិនផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ចទេ នៅពេលដែល រកឃើញ មានការប្រព្រឹត្តបទល្មើសឆបោកនេះអាចប្រឈមនឹងការផាកពិន័យក្នុង១នាក់១០០០ដុល្លារ។
លោកឧត្តមសេនីយ៍ បានបន្តឲ្យដឹងថា រាជរដ្ឋាភិបាលបានប្តេជ្ញាយ៉ាងមុតមាំ នឹងបន្តបោសសម្អាត បទល្មើសមួយនេះឱ្យអស់ និងមិនឱ្យមានការវិលត្រលប់មកវិញសារជាថ្មី។ ទីតាំងណាដែលអាជ្ញាធរបាន ចុះបង្ក្រាបរួចហើយ ត្រូវបិទទាំងស្រុង ហើយបើកាស៊ីណូណានៅតែបន្តលួចលាក់ប្រព្រឹត្តបទល្មើសបែប នេះតទៅទៀត នឹងត្រូវដកអាជ្ញាបណ្ណតែម្តង៕ អត្ថបទ៖ មុត សុទ្ធ

-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១