ព័ត៌មាន
មួយឆ្នាំ២០២៥ មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បម្រើសេវាជូនស្រី្តពិនិត្យផ្ទៃពោះ និងសម្រាលកូនជាង ១៥ម៉ឺនករណី
ក្នុងឆ្នាំ២០២៥ កន្លងមកនេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានបម្រើសេវាជូនស្រី្តពិនិត្យផ្ទៃពោះ សម្រាកពេទ្យ និងសម្រាលកូន បានចំនួន ១៥៥,៣២៧ករណី។ នេះបើតាម របាយការណ៍របស់មនី្ទរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានចេញផ្សាយនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
មន្ទីរពេទ្យជ័យវរ្ម័នទី៧ ក៏បានចូលរួមអបអរសាទរទិវាជាតិសុខភាព មាតាទារក និងកុមារ ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវតិ្ថភាព ប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»។
ក្នុងរបាយការណ៍ដដែលបង្ហាញថា ការបម្រើសេវាជូនស្ត្រីមានផ្ទៃពោះរយះពេល១ឆ្នាំ២០២៥ មន្ទីរពេទ្យ បានពិនិត្យស្រ្តីផ្ទៃពោះ មានចំនួន ១០៨,១៣៣ នាក់។ ស្រ្តីផ្ទៃពោះសម្រាកពេទ្យ មានចំនួន ២៦,៦៥៩នាក់។ ស្រ្តីសម្រាលកូន មានចំនួន ២០,៥៣៥នាក់ ក្នុងនោះសម្រាលកូនដោយវះកាត់មានចំនួន ៤៧៩៣នាក់ ស្មើនឹង ២៣.៣%។ ស្រ្តីសម្រាលកូនដែលមានស្វាមីជាវីរៈកងទ័ពជួរមុខសមរភូមិចំនួន ១៥៦នាក់។ ស្រ្តីសម្រាលកូនដែលមានស្វាមីជាវីរៈនគរបាលជួរមុខសមរភូមិចំនួន ០៨នាក់ និងស្រ្តីក្រុមគ្រួសារភៀសសឹកមានចំនួន ៣១១នាក់។
សូមរម្លឹកថា សកម្មភាពប្រចាំថ្ងៃ របស់គិលានុបដ្ឋាយិកា អគារផ្នែកសង្រ្គោះទារក អគារផ្នែកសង្គ្រោះបន្ទាន់ទារក អគារមុន-ក្រោយសម្រាលកូន និងឆ្មបក្នុងបន្ទប់សម្រាលកូន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បង្រៀនអប់រំដល់ស្រ្តីក្រោយសម្រាលកូនអំពី៖ របៀបបំបៅដោះកូន ដោយទឹកដោះម្តាយសុទ្ធតែមួយមុខគត់។ សារៈសំខាន់នៃទឹកដោះម្តាយ ជាពិសេសទឹកដោះម្តាយដំបូង (កូឡូស្រ្តូម) និងអាហារូបត្ថម្ភ។ បង្រៀនម្តាយពីអត្ថប្រយោជន៍ការដាក់ទារកអោយប៉ះផ្ទាល់ស្បែកទារក និងស្បែកម្តាយ (Skin to Skin)៕ អត្ថបទ រដ្ឋា


-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១