ព័ត៌មាន
ក្រសួងសុខាភិបាល និង UNRC ប្រចាំកម្ពុជា ប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាពប្រជាជនកម្ពុជា
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva ដែលគោលបំណងនៃជំនួប គឺណែនាំខ្លួនជាផ្លូវការអំពីតួនាទី និងភារកិច្ចរបស់អ្នកសម្របសម្រួលប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិ (United Nations Resident Coordinator) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែង និងទូលំទូលាយរវាងអង្គការសហប្រជាជាតិ និងក្រសួងសុខាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្តរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាង ១០ ៖ រួមមាន FAO, IAEA, IOM, UNAIDS, UNDP, UNFPA, UNICEF, UNODC, UNOPS, WFP និង WHO ដែលគ្របដណ្តប់លើវិស័យសុខភាពមាតា ទារក និងកុមារ ជំងឺឆ្លង និងមិនឆ្លង សុខភាពផ្លូវភេទ និងបន្តពូជ អាហារូបត្ថម្ភ សុខាភិបាលឌីជីថល និងការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីធានាថាប្រជាជនគ្រប់រូបទទួលបានសិទ្ធិមានសុខភាពល្អ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់ អង្គការសហប្រជាជាតិ ជាពិសេសក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC) និងការឆ្លើយតបជាជំនួយមនុស្សធម៌ក្នុងបរិបទបញ្ហាប្រឈមសេដ្ឋកិច្ចសង្គម និងជម្លោះព្រំដែន ដែលបានប៉ះពាល់ដល់សុខុមាលភាពប្រជាជន។ វត្តមាន និងតួនាទីរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់នូវការរៀបចំសម្របសម្រួលជំនួយ មិនឱ្យមានភាពស្ទួនគ្នាលើផ្នែកនានានៃកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាព និងធានាបាននូវចីរភាពនៃការអភិវឌ្ឍ ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អ ឆ្ពោះទៅសម្រេចបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ទីភ្នាក់អង្គការសហប្រជាជាតិទាំងអស់ ដែលបានជួយកម្ពុជា ជាពិសេសបានរួមសហការផ្នែកសុខាភិបាល ផ្តល់សេវា និងជំនួយមនុស្សធម៌ចាំបាច់ និងបន្ទាន់ៗបំផុតជូនប្រជាជនភៀសសឹកកម្ពុជា នៅក្នុងកាលៈទេសៈសង្គ្រាមឈ្លានពានតាមព្រំដែន ដែលនេះបញ្ជាក់នូវការប្តេជ្ញាយ៉ាងមុះមុតបំផុតរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ស្របតាមទិសស្លោក “No One Left Behind”។
លោកស្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០២៤–២០២៨) ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាទិភាព SDGs ការត្រៀមចាកចេញរបស់កម្ពុជា ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីអាទិភាពយុទ្ធសាស្ត្រ សម្រាប់ការគាំទ្របច្ចេកទេសបន្ថែម រួមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល និងការត្រៀមលក្ខណៈសម្រាប់ជួយគាំទ្ររចនាសម្ព័ន្ធលើជំនួយអភិវឌ្ឍន។ កិច្ចជំនួបបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងផ្លែផ្កា ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា៕
អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន4 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន4 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន4 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ